រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ទទួលស្គាល់ថា ពាណិជ្ជកម្ម​ចិន​ជួប​ការ​ប្រឈម​មិនដែល​ធ្លាប់​មាន​ពី​មុន​

256
ចែករម្លែក

​សេចក្តីត្រូវការ​សកល​បាន​ធ្លាក់ចុះ​ជា​ខ្លាំង​ដោយសារ​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩ និង​ពាណិជ្ជកម្ម​ជួប​ការ​ប្រឈម​ខ្លាំង​មិន​ដែល​ធ្លាប់​ជួប​ពីមុន នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​​ចន្ទ​ទី​១៨​ឧសភា​។​

​លោក​រដ្ឋមន្ត្រី​ហ្សុ​ង សាន បាន​និយាយ​ក្នុង​សន្និសីទកាសែត​មួយ​នៅ​ក្រុង​ប៉េកាំង​ថា បណ្តា​ក្រុមហ៊ុន​ជួប​ពេលវេលា​លំបាក​យ៉ាងខ្លាំង​ដោយសារតែ​ការផ្ទុះ​ជំងឺឆ្លង​នេះ ហើយ​«​នៅពេល​ជំងឺ​នេះ​ឆ្លង​រាលដាល​ទូ​​ទាំង​ពិភពលោក សេចក្តីត្រូវការ​នៃ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ជាខ្លាំង ហើយ​ចិន​ជួប​ការ​ប្រឈម​មិនដែល​ធ្លាប់​ជួប​នៅក្នុង​ការ​ធ្វើ​ពាជិជ្ជកម្ម​បរ​ទេសនៅ​ឆ្នាំនេះ​»​។​

​ការនាំចេញ​របស់​ចិន​នៅ​ខែ​មេសា​បាន​កើន​ដ៏​មិន​គួរអោយ​ជឿ​ជា​លើកដំបូង នៅពេល​បណ្តា​រោងចក្រ​ប្រជែង​គ្នា​ផលិត​ដើម្បី​ទូទាត់​ការខាតបង់​ក្នុងពេល​បិទ​ដោយសារ​ការ​រាតត្បាត​ជំងឺ តែ​ការនាំ​ចូល​​ធ្លាក់ចុះ​ដ៏​ច្រើន​ដោយ​អោយ​សញ្ញា​អំពី​បញ្ហា​ដែល​នៅ​រង់ចាំ នៅពេល​សេដ្ឋកិច្ច​សកលលោក ធ្លាក់​ចូល​ក្នុង​ឱនភាព​។​

​ដោយ​រំលេច​អោយឃើញ​អំពី​បញ្ហា​មូលនិធិ ការបញ្ជា​ទិញ​ធ្លាក់ចុះ​និង​ហានិភ័យ​នៃ​បណ្តាញ​ផ្គត់ផ្គង់ លោក​ហ្សុ​ង​បាន​និយាយទៀតថា​«​បណ្តា​ក្រុមហ៊ុន​ចិន​ប្រឈម​ការលំបាក​ជា​ខ្លាំង​នៅ​ក្រោម​ផលប៉ះពាល់​​ពី​ជំងឺឆ្លង​» ហើយ​រដ្ឋាភិបាល​នឹង​ជំរុញ​សេចក្តីត្រូវការ​និង​ការប្រើប្រាស់​ក្នុងស្រុក​។​

​សូមបញ្ជាក់​ថា រោងចក្រ​ជាច្រើន​កំពុង​ត្រដ​រស់​នៅ​ពេល​ការបញ្ជា​ទិញ​ត្រូវ​លុបចោល​ឬ​កាត់បន្ថយ ក្រោយ​ការបើក​ដំណើរការ​ឡើងវិញ​ដោយសារ​សេចក្តីត្រូវការ​សកល​នៅ​តិចតួច​នៅឡើយ​។​ពួក​វា​ក៏​ប្រឈម​​នឹង​ការកកស្ទះ​ទំនិញ​កាន់តែច្រើន​និង​ចំណូល​ធ្លាក់ចុះ និង​ខ្លះ​អនុញ្ញាត​អោយ​កម្មករ​ឈប់​ដើម្បី​កាត់បន្ថយ​ចំណាយ​៕​ប្រែ​សម្រួល​៖​វាសនា​

លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ហ្សុ​ង សាន និយាយ​នៅ​សន្និសីទកាសែត​មួយ​កាលពី​ព្រឹក​ថ្ងៃ​១៨​ឧសភា​

ទីតាំងផ្សាយពាណិជ្ជកម្ម