កូនឈ្លក់លង់ស្លាប់ក្នុងទឹកថង់ប្លាស្ទិចសម្រាប់ស្រោចដំណាំ ពេលម្តាយកំពុងបោកខោអាវ

158
ចែករម្លែក

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ កូនឈ្លក់លង់ស្លាប់ក្នុងទឹកថង់ប្លាស្ទិចសម្រាប់ស្រោចដំណាំ ពេលម្តាយកំពុងបោកខោអាវ វេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២០ នៅភូមិផ្លូវដំរីលើ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍សុិន ណារ៉ាក់អធិការនគរបាលស្រុកមង្គលបូរីបានឲ្យដឹងថា៖ ក្មេងប្រុសរងគ្រោះមានឈ្មោះ ហុង គឹមសាង អាយុ១ឆ្នាំជាកូនដំបូង មានឪពុកឈ្មោះពៅ សេងហុង អាយុ២៨ឆ្នាំ និងម្តាយឈ្មោះសេង គឹមសួង អាយុ២០ឆ្នាំ នៅភូមិផ្លូវដំរីលើ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ស្ត្រីជាម្តាយអោយដឹងថាន មុនពេលកើតហេតុ ខ្លួនជាម្តាយកំពុងតែប្រមូលខោអាវបោក ដោយមិនបានប្រយ័ត្ន កូនក៏វារលេងម្នាក់ឯង ធ្លាក់ចូលក្នុងក្រឡុកមានទឹកថង់ប្លាស្ទិកដែលបូមស្តុកទឹកទុកលាយជីសម្រាប់ស្រោចដំណាំ នៅខាងក្រោយផ្ទះ បណ្តាលឲ្យស្លាប់៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម