ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធការ ចែកចាយ និងប្រើប្រាស់សារធាតុ ញៀនខុសច្បាប់នៅស្រុករមាស ហែក

113
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធទៅនិងការចែកចាយ និង ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលា ម៉ោង១៦និង៦នាទីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០។

សមត្ថកិច្ចបានឱ្យដឹងថាៈបន្ទាប់ពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា សង្ស័យមានការចែកចាយ និង ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់នៅម្តុំទំនប់ទឹកក្បាលហុងស្ថិតក្នុងភូមិដក់ពរ ឃុំជ្រៃធំស្រុករមាសហែកខេត្តស្វាយរៀង។

ប្រភពដដែលបានឱ្យដឹងទៀតថាៈក្រោយទទួលបានព័ត៍៍មាននេះអធិការនគរបាលស្រុកបញ្ជាកម្លាំងជំនាញនគរបាលស្រុករមាសហែក សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលជ្រៃធំ បានធ្វើការស្រាវជ្រាវរហូតដល់ម៉ោង១៧និង៥៤នាទីល្ងាចថ្ងៃខែឆ្នាំដដែលបានជួបជនសង្ស័យចំនួន០១នាក់នៅចំណុចទំនប់់ទឹក ក្បាលហុង មានឈ្មោះ រស់ សាម៉ៃភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិត្រពាំងស្មាច់ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង និងបានឆែកលើដងខ្លួនជនសង្ស័យរកឃើញដូចខាងក្រោម៖

១.ម្ស៉ៅក្រាមពណ៌ ស ថ្លាចំនួន៧កញ្ចប់តូច។ នៅក្នុងហោរប៉ៅខោខ្លីខាងក្នុង

២. ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង

៣ អត្ត.ប័ណ្ណ ផុតសុពលភាព ០១ សន្លឹកលទ្ធផលធ្វើតេស្ដទឹកម៉ូតស្វែងរកសារធាតុញៀនវិជ្ជមាន(+) ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលលស្រុករមាសហែកដើម្បីបង្កសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់៕/B