ស្លាប់ម្នាក់របួស២នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូនៅក្រុងស្វាយរៀង

185
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ បុរសម្នាក់បានស្លាប់និងបុរសម្នាក់ស្ត្រីម្នាក់ផ្សេងទៀតបានរងរបួសស្រាលនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងម៉ូតូក្នុងទិសដៅស្របគ្នាដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥៥នាទីព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២០ លើផ្លូវជាតិលេខ ១៣ Km ០៥/០៦ ស្ថិតក្នុងភូមិពភ្លា សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង។

សមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូទី១ ម៉ាក្ស Smash ពណ៏ ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១B ២៩៧៩ បើកបរដោយឈ្មោះ គឹម ឡៃ ភេទប្រុស អាយុ៦៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ពភ្លា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បើកបរពីជើងទៅត្បូង ពាក់មួកសុវត្ថិភាព ស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ ម៉ូតូខូចខាតស្រាល។ ម៉ូតូទី២ ម៉ាក្ស ហុងដាសេ១២៥ ពណ៍ ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១J ៤៤៧៨ បើកបរដោយឈ្មោះ យិន ហឿនវុទ្ធី ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ គោកស្រម៉ ឃុំ សង្កែ ស្រុក រំដូល ខេត្ត ស្វាយរៀង បើកបរពីជើងទៅត្បូង រងរបួសស្រាល ពាក់សុវត្ថិភាព ម៉ូតូខូចខាតធ្ងន់។

ប្រភពដដែលបានបន្តថា អ្នករួមដំណើរឈ្មោះ ឥន សំណាង ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិឃុំជាមួយគ្នា ពាក់មួកសុវត្ថិភាព រងរបួសស្រាល។

មធ្យោបាយរក្សាទុកនៅការិយាល័យចរាចរណ៍ ខេត្តស្វាយរៀង ដោយឡែក អ្នករបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។ បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណីហើយ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម