កម្មករជនជាតិចិន ប្រមាណជាង ៦០នាក់លើកបដាស្វែងរកអន្តរាគ មន៍ពីរដ្ឋបាលខេត្តរឿងថៅកែមិនបើកប្រាក់ខែ

149
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នេះ មានជនជាតិចិនមួយក្រុមដែលអះអាងថាមានគ្នាជាង៦០នាក់ បានប្រមូលផ្តុំគ្នានៅមុខសាលាខេត្តព្រះសីហនុ លើកបដា រកអន្តរាគមន៍ពីឯកឧត្តមអភិបាលខេត្ត ជួយដោះស្រាយរកយុត្តិធម៌ដល់ពួកគាត់ អំពីបញ្ហាថាថៅកែពុំបើកប្រាក់ខែអោយ។

មន្ត្រីសាលាសង្កាត់លេខ៣ក្រុងព្រះសីហនុថ្លែងថា ក្រុមជនជាតិចិនទាំងអស់នេះ ជាកម្មករធ្វើសំណង់នៅម្តុំភូមិកំពេញចាស់ បានស្វះស្វែងរកអន្តរាគមន៍ពីអជ្ញាធរ អោយជួយពីរឿងមិនបានបើកប្រាក់ខែ។

មន្ត្រីសាលាខេត្តប្រាប់ ថា ករណីនេះរដ្ឋបាលខេត្តព្រះសីហនុនឹងអោយខាងរដ្ឋបាលក្រុងក៍ដូចជាមន្ទីរជំនាញពិនិត្យស្រាវជ្រាវ ដើម្បីដោះស្រាយ និងថាបច្ចុប្បន្នក្រុមជនជាតិចិនទាំងនោះបានបន្តដំណើរទៅដាក់សំណើរបន្ថែមនៅសាលាក្រុងព្រះសីហនុ នាព្រឹកថ្ងៃដដែល៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម