ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានណាមិនអនុវត្តតាមការណែនាំរដ្ឋបាលរាជធានីនឹងបិទអាជីវកម្មភោជនីយដ្ឋានជាបណ្ដោះអាសន្ន

202
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ក្រោយពីមានការព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយអស់នៅក្នុងកម្ពុជាឃើញថា៖ប្រជាពលរដ្ឋមិនមានការភ័យខ្លាចនិងបាត់ការប្រុងប្រយ័ត្ន ចំពោះ ជំងឺកូវីដ-១៩ ហើយនៅតាមភោជនីយដ្ឋាននិងអាហារដ្ឋានមួយចំនួន ខ្វះការប្រុងប្រយ័ត្ន ទាំងម្ចាស់ភោជនីយដ្ឋាននិងភ្ញៀវដោយពុំបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឡើយ។ ដូច្នេះដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត រដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញជាវិធានការយ៉ាងម៉ឺងម៉ាត់មួយចំនួន ហើយក្នុងវិធានការទាំងនេះ បើម្ចាស់ភោជនីយដ្ឋានមិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលទេ ប្រឈមនឹងការបិទអាជីវកម្មតែម្តង។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនេះមានន័យថា៖រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋានទាំងអស់នៅក្នុងរាជធានីភ្នំពេញឲ្យបានជ្រាបថា ក្រោយពីមានការព្យាបាលអ្នក ជំងឺកូវីដ-១៩ ជាសះស្បើយអស់នៅក្នុងកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញសង្កេតឃើញថា ប្រជាពលរដ្ឋ មិនមានការភ័យខ្លាចនិងបាត់ការប្រុងប្រយ័ត្នចំពោះ ជំងឺកូវីដ-១៩ ហើយនៅតាមភោជនីយដ្ឋាននិងអាហារដ្ឋានមួយចំនួន ខ្វះការប្រុងប្រយ័ត្ន ទាំងម្ចាស់ភោជនីយដ្ឋាននិងភ្ញៀវដោយពុំបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ដូច្នេះដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតរដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដល់ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋានទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដូចខាងក្រោម៖
១ ៖ ម្ចាស់អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទាំងអស់នៅរាជធានីភ្នំពេញត្រូវគោរពឱ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលស្ដីពីផែនការទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩។ ២៖ រៀបចំឲ្យមានទឹកអាកុលឬជែល សម្រាប់លាងដៃ នៅមុខច្រកចេញចូលនឹងត្រូវចាត់តាំងបុគ្គលិកធ្វើការវាស់កំដៅភ្ញៀវ ទាំងអស់មុននឹងអនុញ្ញាតឲ្យចូលនៅក្នុងភោជនីយដ្ឋានឬអាហារដ្ឋាន។៣៖ រក្សាគម្លាតសង្គមឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងករណីម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋានណាមិនអនុវត្តតាមការណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញនិងបិទអាជីវកម្មភោជនីយដ្ឋានជាបណ្ដោះអាសន្ន។ទទួលបានសេចក្តីជូននេះសូមម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋានទាំងអស់មេត្តាជ្រាបនិងអនុវត្តដោយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម