អគ្គមេបញ្ជាការ​រង​ចុះ​ពិនិត្យ​កងកម្លាំង​ការពារ​ទឹកដី​តាម​ព្រំដែន​កម្ពុជា​-​ថៃ​-​ឡាវ​

126
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​នាយ​ឧ​ត្ត​ម​សេនីយ៍​ឥត​សារ៉ាត់​អគ្គ​មេបញ្ជាការរង​,​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរៈភូមិន្ទ​។​ជាមួយ​ការរួម​ដំណើរ​ដោយ​មន្ត្រី​ក្រោម​ចំណុះ​បាន​អញ្ជើញ​ចុះទៅពិនិត្យ​កងកម្លាំង​ការពារ​ទឹកដី​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ​និង​កម្ពុជា​-​ឡាវ​នៅ​ទិស​យោធភូមិភាគ​ទី​៤​កាល​ពពី​ថ្ងៃទី​១៧​ខែឧសភា​ឆ្នាំ​២០២០ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស្រី​ឌឹ​ក​មេបញ្ជាការរង​កងទ័ព​ជើងគោក​និង​ជា​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣​បាន​រាយការណ៍​អំពី​សភាពការណ៍​នានា​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០២០​។​ពិសេស​បានបញ្ជាក់​អំពី​សភាពការណ៍​សន្តិសុខ​នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា​ថៃ​និង​កម្ពុជា​ឡាវ​ដែល​អង្គភាព​បាន​ឈរជើង​ការពារ​ទឹកដី​កម្ពុជា ដោយបាន​បំពេញ​តួនាទី​ភារកិច្ច​យ៉ាង​ល្អ​ក្នុងការ​ការពារ​បូរណភាព​ទឹកដី​កម្ពុជា ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ពៅ​ហេង​មេបញ្ជាការរង​កងទ័ព​ជើងគោក​និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី ៤​បាន​រាយការណ៍​បញ្ជាក់​បន្ថែម​អំពី​សភាពការណ៍​នៅ​តំបន់​ព្រំដែន​កម្ពុជា​ថៃ​និង​កម្ពុជា​ឡាវ​ថែមទៀត​។​ក្នុងនោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ពៅ​ហេង​បាន​រាយការណ៍​អំពី​ការចាត់វិធានការ​ការពា​រ​ជំងឺឆ្លង​កូ​វីដ​១៩​ដែល​កើតមានឡើង​។​ក្នុង​រយៈពេល​កន្លងមក​នេះ​នៅតាម​បណ្ដា​អង្គភាព​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល​ក្រសួងសុខាភិបាល​ក្រសួងការពារជាតិ​និង​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរៈភូមិន្ទ​ផងដែរ ។


​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ឥត​សារ៉ាត់​ក៏បាន​ណែ​នាំឱ្យ​បណ្ដាញ​អង្គភាព​ទាំងអស់​ត្រូវ​ចូលរួម​ទប់ស្កាត់​ចំពោះ​ពលរដ្ឋ​យើង​ដែលមាន​បំណង​រត់​ទៅធ្វើ​ការ​និង​រកស៊ី​នៅ​ប្រទេស​ថៃ​វិញ​។​សហការ​ទប់ស្កាត់​ជាមួយ​សមត្ថកិច្ច​នៃ​ប្រទេសជិតខាង​ក្នុងការ​អនុវត្ត​ឱ្យ​បានល្អ​ដើម្បី​ទប់ស្កាត់​ពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​នឹង​ចេញពី​កម្ពុជា​ទៅ​ប្រទេស​ថៃ​វិញ ។
ក្នុង​ដំណើរ​បំពេញការងារ​តំបន់​ព្រំដែន​នៅ​ទិស​យោធភូមិភាគ​ទី​៤​នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍​ឥត​សារ៉ាត់​ក៏បាន​ឧបត្ថម្ភ​ដល់​កងពលធំ​អន្តរាគមន៍​លេខ ៣ នៅ​ម៉ាស់​ចំនួន ១៥.០០០ ម៉ាស់​ផងដែរ ៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ