​បង្ក្រាប​ជនសង្ស័យ​ជក់​និង​លក់​ថ្នាំញៀន​បាន​៥​នាក់​មាន​ទាំង​កាំបិត​និង​កាំភ្លើង​

177
ចែករម្លែក

​ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ជនសង្ស័យ​៥​នាក់​កំពុង​លួច លក់ និង​ជក់ ថ្នាំញៀន ព្រមទាំង​កំបិត កាំភ្លើង​ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តបន្ទាយមានជ័យ​ចុះបង្ក្រាប​បាន​។​នៅវេលា​ម៉ោង​១២​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០២០​ក្នុង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍​ង៉េ​ង​សុជា​ស្នងការរង​ទទួល​បង្ក្រាប​គ្រឿងញៀន​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា​៖ ជនសង្ស័យ​ដែលមាន​លំនៅ​ទីទៃ​ពីគ្នា​១៖​ឈ្មោះ​អៀន​គឹមហុង​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​។​២៖​ឈ្មោះ​សន​ចិន្តា​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​។​៣៖​ឈ្មោះ​អឿន​តា​រ៉ា​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​។ ៤៖ ឈ្មោះ សេក ភា​រុន ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​។​និង​៥៖​ឈ្មោះ​ទូច​ចាន់ថា​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​នៅ​បន្ទប់​ជួល​ភូមិ​អូរ​ឬ​ស្សី​សង្កាត់​ផ្សារកណ្តាល ។​

សមត្ថកិច្ច​បាន​ដកហូត​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​៣​កូន​ថង់​តូច​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​កន្លះ​ដប​កែឆ្នៃ​សម្រាប់​ជក់​គ្រឿងញៀន​។​២​បំពង់​កែវ​១​កំណាត់​បំពង់​បឺត​ឆ្នៃ​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន​។​ក្នុងនោះ​ក៏មាន​ទាំង​កាំបិត​វែង​២​ដើម​កូនកាំបិត​៣​ដើម​សំបក​ថង់​មួយចំនួន​ដែកកេះ​៣​និង​ទូរស័ព្ទដៃ​៣​គ្រឿង​និង​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​អត់​មាន​បង់ អត់​មាន​គ្រាប់ ១​ដើម​។​

​លោក​វរសេនីយ៍ទោ​ង៉េ​ង​សុជា​បាន​បន្តថា​៖​ជនសង្ស័យ​ទាំង​៥​នាក់​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ បានរៀបចំ​សំណុំរឿង​ប​ញ្ជូ​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/

​រូបថត​៖​បង្ក្រាប​ជនសង្ស័យ​ជក់ និង​លក់​ថ្នាំញៀន​បាន​៥​នាក់​, មាន​ទាំង​កាំបិត​និង​កាំភ្លើង (​រូប​៖ ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម