ប៉ូលិស​ឃាត់ខ្លួន ខាល​ឡុ​ម ហ៊ូ​ដ​សិន អូដ​យ បន្ទាប់ពី​មាន​ជម្លោះ​ជាមួយ​តារា​បង្ហាញ​ម៉ូដ​

222
ចែករម្លែក

ខាល​ឡុ​ម ហ៊ូ​ដ​សិន អូដ​យ (Callum Hudson Odoi) ដែលជា​កីឡាករ​យុវជន​របស់​ក្លឹប​ឆេ​ល​ស៊ី ត្រូវ​ចាប់ខ្លួន បន្ទាប់ពី​មាន​ជម្លោះ​ជាមួយ​ស្ត្រី​ម្នាក់ អំឡុង​កម្មវិធី​កម្សាន្ត​នៅពេល​រំលងអធ្រាត្រ ឈានចូល​ព្រឹក​ថ្ងៃអាទិត្យ​។​
​ ​
​មន្ត្រីប៉ូលិស​បាន​ចូលរួម​ធ្វើ​របាយការណ៍​អំពី​ឧប្បត្តិ​ហេតុនេះ​ដល់​គេហដ្ឋាន​របស់​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​តែម្តង បន្ទាប់​ស្ត្រី​ដែលមាន​បញ្ហា​នេះ​បាន​ទូរស័ព្ទ​រាយការណ៍​ទៅ​ប៉ូលិស​។ រថយន្ត​សង្គ្រោះបន្ទាន់​ក៏បាន​មកដល់​កន្លែងកើតហេតុ​នេះដែរ​។​
​ ​
​មន្ត្រីប៉ូលិស​បាន​ចាប់ខ្លួន​កីឡាករ​វ័យ​១៩​ឆ្នាំ​រូបនេះ ហើយ​ត្រូវបាន​នាំយកទៅ​មន្ទីរ​ឃុំខ្លួន​របស់ ប៉ូលិស​។ អ្នកនាំពាក្យ​ប៉ូលិស​បាន​និយាយថា “​ប៉ូលិស​និង​រថយន្ត​សង្គ្រោះបន្ទាន់​ត្រូវបាន​បញ្ជូន ទៅ​នៅ​ម៉ោង ៣​និង​៥៣​នាទី​រំលង​អា​ធ្រា​ត​កាលពី​ថ្ងៃអាទិត្យ​ទី​១៧​ខែឧសភា តាម​សេចក្តី​រាយ ការណ៍​របស់​ស្ត្រី​ម្នាក់​ដែលមាន​បញ្ហា​នោះ​”​។​
​ ​
​មន្ត្រីប៉ូលិស​ដដែល​បាន​អះអាងថា ស្ត្រី​រូបនេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ហើយ​បុរស​ម្នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន​នៅ​កន្លែងកើតហេតុ​នោះ​កំពុងស្ថិត​នៅក្រោម​ការឃុំ​ខ្លួន​របស់​ប៉ូលិស នៅឡើយ​។​
​ ​
​ប៉ូលិស​បាន​វិលត្រឡប់​មកកាន់​គេហដ្ឋាន​របស់ អូដ​យ​ដើម្បី​បន្ត​ការស៊ើបអង្កេត​របស់ខ្លួន​លើ​បញ្ហា នេះ​ផងដែរ​។ តាម​សេចក្តីរាយការណ៍​ថា អូដ​យ បាន​ជួប​ស្ត្រី​តាម​អន​ឡាញ​ហើយ​បាន​អញ្ជើញ នាង​មក​ផ្ទះ​របស់ខ្លួន​និង​បាន​ឲ្យ​គេ​យក​រថយន្ត​ទៅ​ទទួល​នាង​។​
​ ​
​អ្នកជិតខាង​របស់ អូដ​យ បាន​អះអាងថា កីឡាករ​រូបនេះ​ហាក់ដូច​ជាមាន​សំឡេង​សប្បាយ​អឺងកង មុនពេល​ប៉ូលិស​មកដល់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ខាល​ឡុ​ម ហ៊ូ​ដ​សិន (Callum Hudson)

ទីតាំងផ្សាយពាណិជ្ជកម្ម