ទោះជា​មានការ​តវ៉ា ក៏​ការវិល ត្រឡប់​របស់​ក្របខណ្ឌ Bundesliga មិនអាក្រក់​

210
ចែករម្លែក

វា​អាចជា​រឿង​ដ៏​អាក្រក់​មួយ​។ នេះ​គឺជា​អារម្មណ៍​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​បន្ទាប់ពី​ការប្រកួត ជុំ​ដំបូង​នៅ​ក្របខណ្ឌ Bundesliga កាលពី​ថ្ងៃ​សៅរ៍​។ វា​មិនមែនជា​បាល់ទាត់​នោះទេ​ដូច​យើង ដឹង​ជាមុន​។ វា​មិនមែនជា​បាល់ទាត់​ដែល​យើង​ចូលចិត្ត​នោះទេ​។ ប៉ុន្តែ​អ្វីៗ​ត្រូវបាន​ពិចារណា វា​មិនមែនជា​គ្រោះមហន្តរាយ​ទាំងស្រុង​នោះទេ​។​
​ ​
​អ្នកកាសែត ម៉ៃ​ឃើ​ល ម៉ា​គូស (Michael Makus) បាន​អះអាងថា “​ខ្ញុំ​រំពឹងថា វា​នឹង​អាក្រក់​មើល​” តែ​ប៉ុន្មាន​នាទី បន្ទាប់ពី អឺ​លិ​ង ហា​ឡែ​ន (Erling Haaland) និង​មិត្ត​រួម​ក្រុម​បាន​យកឈ្នះ​ក្រុម Schalke ៤-០ ។ ជ័យជម្នះ​នេះ​គួរតែ​ធ្វើ​នៅ​ចំពោះមុខ​អ្នកគាំទ្រ​៨០.០០០​នាក់ ប៉ុន្តែ​នេះ​គឺជា​ការ បន្តសកម្មភាព ដើម្បី​បញ្ចប់ រដូវ​កាល​។​
​ ​
​ខ្សែបម្រើ ជូ​លៀន ប្រ៊ែ​ន (Julian Brandt) របស់​ក្លឹប Dortmund បាន​អះអាង​បន្ទាប់ពី​ការប្រកួត​ថា “​បាល់ទាត់​គឺ​បាល់ទាត់ ហើយ​យើង​ព្យាយាម​នាំមក​នូវ​ភាពសប្បាយ​រីករាយ​”​។​
​ ​
​ប្រាកដ​ណាស់ មិនមែន​គ្រប់គ្នា​សុទ្ធតែ​សប្បាយចិត្ត​នោះទេ​។ រឿង​មួយ​ក្នុងចំណោម​រឿង​ដ៏​គួរ​ឲ្យ ចាប់អារម្មណ៍​ចំពោះ​ការវិលត្រឡប់​មកវិញ​នៃ​ក្របខណ្ឌ​បាល់ទាត់ Bundesliga គឺថា អ្នក​ដែល​ស្ថិត ក្នុងចំណោម​អ្នក​ខ្វល់ខ្វាយ​បំផុត​ពី​បាល់ទាត់​នោះបាន​ស្ថិតក្នុង​ចំណោម​អ្នក​ដែល​រិះគន់​ខ្លាំង​បំផុត​។​
​ ​
​ស្របពេល​មនុស្ស​មួយចំនួន​នៅតែ​ពេញចិត្ត​និង​ក្រុម​របស់ខ្លួន​នៅ​អាល្លឺម៉ង់​ប៉ុន្តែ​ក្រុម​ជម្រុល និយម​នៅ​អាល្លឺម៉ង់​បាន​ទទូច​ឲ្យ​ក្របខណ្ឌ​នេះ​កុំ​ទាន់​អាល​វិលត្រឡប់​នៅពេលនេះ​ដោយ​ចោទ ប្រកាន់​ថា ការធ្វើ​នៅពេលនេះ​គឺ​បាត់បង់​រស់ជាតិ​ពិត​នៃ​វិស័យ​បាល់ទាត់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ក្រុម​កីឡាករ Dortmund អបអរសាទរ​ជ័យជម្នះ​

ទីតាំងផ្សាយពាណិជ្ជកម្ម