រូបថត​កំពុង​ប្រជែង​ដណ្ដើម​ពាន រង្វាន់​ឆ្នើម​ប្រចាំឆ្នាំ​

199
ចែករម្លែក

​រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​ពី​សកម្មភាព​ខ្លាឃ្មុំ​មួយ​ក្បាល​ប្រះ​ខ្លួន​ដេក​ផ្ងារ​បះជើង​ឡើងលើ​ធ្វើ​ខ្វៃៗ​គួរឱ្យ​អស់សំណើច ស្ថិតក្នុង​ចំណោម​រូបភាព​ដ៏​គួរឱ្យ​ទាក់ទាញ​ដែល​អាច​ឈ្នះ​ពានរង្វាន់​ថតរូប Comedy Wildlife Photography Award ប្រចាំ​ឆ្នាំនេះ​។​
​ ​
​រូបភាព​ផ្សេងទៀត​រួមមាន​សត្វ​ទីទុយ ដែល​បើកភ្នែក​ធំ​ម្ខាង​តូច​ម្ខាង​នៅ​ក្រុង​វែ​ន​ឃូ​វើ (Vancouver) ប្រទេស​កាណាដា កូន​តោ​ឱប​ចំបាប់​គ្នា​នៅ​ប្រទេស តង់​សានី និង​តោ​សមុទ្រ​យកដៃ​អេះ​ក្បាល បែប​ឆ្ងល់​ក្នុង​ចិត្ត​នៅលើ​ឆ្នេរ​ខ្សាច់​ក្នុង​តំបន់​លីន​ខុន​សៀ (Lincolnshire) ប្រទេស​អង់គ្លេស​។
​ ​
​ថ្ងៃ​ផុតកំណត់​សម្រាប់​ការប្រកួត​ប្រចាំឆ្នាំ​ទី​៦ ដែល​បង្កើតឡើង​ដោយ​អ្នក​ថតរូប​អាជីព ផល ច​ន​សុន​-​ហ៊ី​កស៍ អឹម​ប៊ី​អ៊ី (Paul Joynson-Hicks MBE) និង ថម ស៊ូ​លែ​ម (Tom Sullam) នេះ​គឺ​នៅ​ពាក់​កណ្ដាលយប់​ថ្ងៃទី​៣០ ខែមិថុនា​។​
​ ​
​អ្នក​ថតរូប​ដែល​ទទួល​ជ័យលាភី នឹង​ទទួលបាន​ពានរង្វាន់​អ្នក​ថតរូប​ឆ្នើម​ប្រចាំឆ្នាំ 2020 Comedy Wildlife Photographer of the Year អាវយឺត​អ្នក​ថតរូប​អាជីព រង្វាន់​ដំណើរ​កម្សាន្ត​បរបាញ់ ដ៏​អស្ចារ្យ​មានតែ​ម្ដង​ក្នុង​មួយជីវិត​នៅ​ឧទ្យាន​ជាតិ​ម៉ា​សៃ ម៉ា​រ៉ា (Maasai Mara) ក្នុងប្រទេស​កេ​ន​យ៉ា ជាមួយ​ក្រុមហ៊ុន​រៀបចំ​ដំណើរ​កម្សាន្ត​បរបាញ់​ប្រណី​តរបស់ អា​ឡិច វ៉ក​ឃើ (Alex Walker) ព្រមទាំង​កាមេរ៉ា​កាណុង Z6 Nikon តម្លៃ​ជាង ២.៤០០ ដុល្លារ ព្រមទាំង​ឡែ​ន​កាមេរ៉ា​តម្លៃ ៣៦០ ដុល្លារ​ផងដែរ​។
​ ​
​អញ្ចឹង​តោះ​! ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​មើល​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួលៈ ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម