ត្រាំហៅស្ថាប័នសុខភាពពិភពលោកថា “អាយ៉ង” ចិន

224
ចែករម្លែក

ប្រធានាធិបតីដូណាល់ ត្រាំ វាយប្រហារស្ថា​ប័នសុខភាពរបស់អង្គការសហប្រជាជាតិ ថាជា “អាយ៉ង” របស់ចិន កាលពីថ្ងៃចន្ទទី១៨ឧសភា ហើយបានបញ្ជាក់ថាលោកកំពុង ពិចារណាកាត់បន្ថយឬលុបចោលការគាំទ្រពីសហរដ្ឋអាម៉េរិក។

លោកត្រាំបាននិយាយនៅឯសេតវិមានថា “ពួកគេជាអាយ៉ងចិន និយាយឱ្យល្អស្តាប់ បន្តិចចុះ ពួកគេជាអ្នកលម្អៀងទៅរកចិន”។

លោកត្រាំនិយាយថា សហរដ្ឋអាម៉េរិកចំណាយប្រាក់ប្រហែល ៤៥០ លានដុល្លារ ជារៀងរាល់ឆ្នាំដល់អង្គការសុខភាពពិភពលោក ដែលជាការចូលរួមវិភាគទានធំបំផុត ធៀបនឹងប្រទេសទាំងអស់។ ផែនការនានាកំពុងត្រូវបានរៀបចំឡើងដើម្បីកាត់បន្ថយ ការចូលរួមវិភាគទាននេះ ពីព្រោះ “យើងមិនត្រូវបានគេយកចិត្តទុកដាក់ឱ្យបាន ត្រឹមត្រូវទេ”។

លោកនិយាយសំដៅទៅអង្គការ WHO ថា “ពួកគេបានផ្តល់ឱ្យយើងនូវដំបូន្មានមិនល្អ ជាច្រើន”។

លោកត្រាំបានថ្លែងបែបនេះ ខណៈអង្គការសុខភាពពិភពលោកបានរៀបចំ សន្និបាតប្រចាំឆ្នាំលើកដំបូងចាប់តាំងពីជំងឺកូវីដ១៩រាតត្បាតពាសពេញពិភពលោក បន្ទាប់ពីមានប្រភពចេញពីប្រទេសចិន ដោយបង្កឱ្យមានការរអាក់រអួលខាងសេដ្ឋកិច្ច យ៉ាងខ្លាំងនិងសម្លាប់មនុស្ស ៣១៦.០០០ នាក់ ក្នុងនោះជិតមួយភាគបីគឺស្លាប់នៅ សហរដ្ឋអាម៉េរិក។

លោកត្រាំបាននិយាយថា ចិនចំណាយត្រឹមតែប្រហែល ៤០ លានដុល្លារក្នុងមួយឆ្នាំ ហើយមានគំនិតមួយឱ្យវ៉ាស៊ីនតោនបន្ថយពី “៤៥០ មកនៅត្រឹម ៤០” ប៉ុន្តែមនុស្ស មួយចំនួនគិតថាវាច្រើនពេកហើយ (៤០លានដុល្លារ)៕ ដោយ៖ កញ្ញាដាលីស/Ha

លោកត្រាំថា WHO ជាអាយ៉ងចិន

ទីតាំងផ្សាយពាណិជ្ជកម្ម