តុលាការ​កំពូល​ប៉ា​គី​ស្ថាន​សម្រេច​ថា ” វីរុស​កូរ៉ូណា មិនមែន​ជា​ជំងឺ​រាតត្បាត​ទេ “​ហើយ​បញ្ជា​ឱ្យ​លុបចោល​ការបិទ​ប្រទេស​

336
ចែករម្លែក

​តុលាការ​កំពូល​របស់​ប្រទេស​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃ​ចន្ទ ទី​១៨​ខែ​ឧសភា បាន​បញ្ជា​ឱ្យ​រដ្ឋាភិបាល​លុបចោល​ការ​រឹតបន្តឹង​នៅ​សេសសល់​មួយចំនួន​ទៅ​លើ​អាជីវកម្ម​ដើម្បី​បញ្ឈប់​ការឆ្លង​រាលដាល​​នៃ​វីរុស​កូវី​ដ​១៩​នេះ ទោះបីជា​ប្រទេស​នេះ​បាន​កត់សម្គាល់ឃើញ​ការកើនឡើង​នៃ​ករណី​ឆ្លង​វីរុស​នេះ​ក៏ដោយ ។​

​នៅក្នុង​សេចក្តីសម្រេចចិត្ត​របស់​ខ្លួន តុលាការ​នេះ​បាន​និយាយថា វីរុស​នេះ​ប្រហែលជា មិនមែន​ជា​រោគរាតត្បាត​នៅ​ប៉ា​គី​ស្ថាន​ទេ ហើយ​បាន​ចោទសួរ​ថា​ហេតុអ្វី​បាន​ជា​ការប្រយុទ្ធប្រឆាំង​​នឹង​វា ត្រូវ​ចំណាយ​អស់​លុយ​យ៉ាងច្រើន ” ។​

​តុលាការ​បាន​បញ្ជា​ឱ្យ​បើក​ផ្សារ​ទំនើប​ឡើងវិញ ប្រសិនបើ​ក្រុម​អាជ្ញាធរ​សុខាភិបាល​មិន​ជំទាស់​និង​បម្រាម​មួយចំនួន​ត្រូវ​លុបចោល ដើម្បី​ឱ្យ​អាជីវកម្ម​បើក​ដំណើរការ​ឡើងវិញ​នៅ​ចុង​សប្តាហ៍​នេះ​។​

​បទបញ្ជា​នេះ​ត្រូវបាន​ចេញ​ដោយ​ប្រើ​សិទ្ធិ​អំណាច​ទូលំទូលាយ​របស់​តុលាការ​កំពូល​ដើម្បី​ចេញ​សេចក្តីសម្រេច​ដោយ​ផ្ទាល់រ​បស់​ខ្លួន​ដោយ​មិន​រង់ចាំ​មាន​ករណី​ជាក់លាក់​ណាមួយ​កើតឡើង​នៅ​ចំពោះមុខ​ខ្លួន​​ឡើយ​។​

​គិត​រហូត​មកដល់ពេលនេះ ប៉ា​គី​ស្ថាន មាន​ករណី​ឆ្លង​វីរុស​ចំនួន ៤២.១២៥ នាក់​និង ៩០៣ នាក់ បាន​ស្លាប់​ដោយសារ​វីរុស​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

ប្រជាជន​ស្ថិត​នៅ​ផ្សារ​មួយ​នៅ​ទីក្រុង​ឡាហ័​រ កាលពី​ថ្ងៃ​១៧​ខែ​ឧសភា ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម