អភិបាលខេត្ត​ស្ទឹងត្រែង ប្រជុំ​បែងចែក​តួនាទី​ភារកិច្ច ការងារ​ដល់​មន្ត្រី​ថ្នាក់ក្រោម​

205
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: លោក ម៉ុម សារឿន​អភិបាលខេត្ត​ស្ទឹងត្រែង បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​បែងចែក​តួនាទី​ថ្នាក់ដឹកនាំ​ខេត្ត នា​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០​។​

​កិច្ចប្រជុំ​នោះ គឺ​ដើម្បី​បែងចែក​តួនាទី ភារកិច្ច និង​របៀបរបប​ធ្វើ​ការងារ ជូន​គណៈ​អភិបាលខេត្ត ហើយ​គណៈ​អភិបាលខេត្ត​ត្រូវ​គ្រប់គ្រង និង​ដឹកនាំ​ដោយ​អភិបាល មួយរូប និង​អភិបាលរង​ចំនួន​៦​រូប​ជា​ជំនួយការ​។​

​លោក ម៉ុម សារឿន អភិបាលខេត្ត ដឹកនាំ​កិច្ច​ប្រជុំបាន​ដាក់ចេញ​ភារកិច្ច​ក្នុង​ជួរ​គណៈ​អភិបាលខេត្ត ដើម្បី​ដឹកនាំ​គ្រប់គ្រង​កិច្ចការ រដ្ឋបាល​ដែនដី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សុវត្ថិភាព​សង្គម និង​លើកកម្ពស់​ការ អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ភូមិសាស្ត្រ​ខេត្ត ស្របទៅតាម គោលនយោបាយ​រាជរដ្ឋាភិបាល​។​

​លោក​អភិបាលខេត្ត បានធ្វើការ​ផ្សព្វផ្សាយ សេចក្តីណែនាំ របស់​ក្រសួងមហាផ្ទៃ ដល់​មន្ទីរ​នឹង​មន្ត្រី​ពាក់ព័ន្ធ ជាពិសេស​អាជ្ញាធរ​ក្រុង ស្រុក ទាំង​៦ ស្តីពី​ការទប់ស្កាត់​ប្រជាពលរដ្ឋ​កុំឱ្យ​ឆ្លងដែន ដោយ​ខុសច្បាប់ ចូលទៅ​ប្រទេសជិតខាង​តាម​ច្រក របៀង​នានា ខណៈពេល​ប្រទេសជិតខាង​ទាំងនោះ កំពុង​ដាក់​ប្រទេស​ក្នុង​គ្រា អាសន្ន ដើម្បី​បង្កា​ទប់ស្កាត់ ការរីក​រាលដាល នៃ​ជំងឺ កូ​វីដ ១៩​។​

​លោក​ម៉ុម សារឿន អភិបាលខេត្ត បាន​ជម្រុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​រៀបចំ សណ្តាប់ធ្នាប់ សោ​ភណ្ឌ​ភាព ទីក្រុង នឹង​ទីប្រជុំជន​ឱ្យ​ល្អប្រសើរ ជាពិសេស​នៅក្នុង​ក្រុង​ស្ទឹងត្រែង កុំ​ឱ្យមាន​លក់ទំនិញ​នានា​លើផ្លូវ​សាធារណៈ គ្មាន​សណ្តាប់ធ្នាប់ អនាម័យ ប៉ះពាល់​បរិស្ថាន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម