សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត សម្រេច ឃើញភិក្ខុ ឡុង ចន្ថា កន្លែងណាសូមចាត់វិធានឲ្យលាចាកសិក្ខាបទ

279
ចែករម្លែក
ភិក្ខុឡុង ចន្ថា

ដោយ៖ឆាយានាថ/ភ្នំពេញ៖ទីបំផុត ! សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត សម្រេចមិនអោយ ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ស្ថិតនៅក្នុងភេទជាបុព្វជិត ក្នុងសាសនាបន្តទៀតបានឡើយ ។ 

សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានប្រគេនមកព្រះមេគណទាំង២៥ រាជធានី-ខេត្ត តាមរយៈលិខិតមួយ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ ថា «សូមព្រះមេគណទូទាំងប្រទេសកុំផ្តល់អាវាសដល់បុគ្គលរូបនេះ អោយស្នាក់បន្តក្នុងសាសនានេះតទៅទៀត ។ផ្ទុយទៅវិញ បើឃើញបុគ្គលរូបនេះក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការអោយលាចាកសិក្ខាបទតាមកិច្ចសន្យារបស់ខ្លួនដែលបានធ្វើជាមួយសាលាគណខេត្តតាកែវ»។

គណៈសង្ឃនាយក បានឃើញថា ភិក្ខុ ឡុង ចន្ថា បានរំលោភលើកិច្ចសន្យារបស់ខ្លួនដែលបានធ្វើជាមួយសាលាគណខេត្តតាកែវ ក្នុងសកម្មភាពប្រព្រឹត្តខុសវិន័យក្នុងអតីតកាលជាច្រើនលើកច្រើនសារមកហើយ ។

ភិក្ខុ ឡុង ចន្ថា ជាបុគ្គលមិនលុះក្នុងធម៌វិន័យ និង ការអប់រំ ជាអ្នកប្រទូស្តសារ៉ាយសាសនា ជាអ្នកមិនចម្រើនដល់សាសនា និង ជាអ្នកទំលុះរដ្ឋបាលសង្ឃ ពុំអាចអោយស្ថិតនៅក្នុងភេទជាបុព្វជិតក្នុងសាសនាបន្តទៀតបានឡើយ ។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ គេមិនទាន់បានដឹងពីកន្លែងលាក់ខ្លួនរបស់ ភិក្ខុ ឡុង ចន្ថានៅឡើយទេ។ដោយសារបែកធ្លាយឃ្លីបសំឡេងចែចង់ស្រីព្រះអង្គបានធ្វើកិច្ចសន្យាថា នឹងលាចាកផ្នួសនៅថ្ងៃទី១៤ឧសភា។លុះដល់ថ្ងៃ១៤ឧសភាគេពុំបានឃើញវត្តមានព្រះអង្គដើម្បីសឹកទេ តែបានឃើញផ្ទសល់ដៃមួយទៀតរបស់ព្រះអង្គថា ព្រះអង្គ មិនសឹកវិញព្រោះមិនទាន់អស់និស្ស័យពីព្រះធម៌៕សរន