ប្រទះឃេីញបុរសអ្នករត់កង់បីម្នាក់សន្លប់លេីកង់បីសង្ស័យត្រូវថ្នាំសណ្តំស្ត្រីម្នាក់បន្ទាប់ពីឌុបនារីនោះមានការប្រក្រែកគ្នា

206
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ ប្រទះឃេីញបុរសអ្នករត់កង់បីម្នាក់សន្លប់លេីកង់បីសង្ស័យត្រូវថ្នាំសណ្តំស្ត្រីម្នាក់បន្ទាប់ពីឌុបនារីនោះមានការប្រក្រែកគ្នា ហេីយស្រាប់តែសន្លប់រហូតនិងបាត់បង់សម្ភារៈជាប់ខ្លួនអស់បន្សល់ទុកតែកង់បីនិងសោតែប៉ុណ្ណោះ។

ហេតុការណ៍ភ្ញាក់ផ្អេីលនេះ បានកេីតឡេីងកាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅរង្វង់មូលកាំកូសុីធីក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។

បុរសខាងលេីមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេរត់កង់បីម៉ាកTVSពណ៌សពាក់ស្លាកលេខភ្នំពេញ1HU 5440។

តាមប្រភពព័ត៌មានពី ស្ត្រីម្នាក់ជាអ្នកលក់ឆាខ្វៃដែលនៅរំលងពីកន្លែងកេីតហេតុមួយផ្លូវបានឲ្យដឹងថា នៅមុនពេលកេីតហេតុគឺម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ខែឧសភា ឆ្នាំ ២០២០គាត់ឃេីញបុរសខាងលេីបានដឹកស្ត្រីម្នាក់ស្លៀករ៉ូប (ឈុតសម្រាប់គេង) ពណ៌ស្វាយមានផ្កាជិះទៅដៅពីត្បូងមកជេីង។ លុះមកដល់ចំណុចកេីតហេតុបាន​ឈប់​កង់បីបុរសអ្នកបេីកកង់បីបានទារលុយថ្លៃដឹកពីស្ត្រីខាងលេី មិនបានក៏ឈ្លោះប្រកែកគ្នាមួយប្រាវបន្ទាប់មកបុរសអ្នកបេីកកង់បីក៏ស្ងាត់មាត់ឈឹងសន្លប់ស្តូកនៅលេីកង់បីបស់ខ្លួន។ មួយសន្ទុះក្រោយមកឃេីញនារីនោះចេញពីកង់បីមេីលជុំវិញរួចឡេីងកង់បីវិញឱបរឹតបុរសនោះរួចក៏ដេីរចេញពីកន្លែងកេីតហេតុដោយដៃមានយួរថង់ចំនួន២ដេីរសំដៅទៅម្តុំអង់តែនទួលគោកបាត់ស្រមោលហេីយបុរសនោះបន្តសន្លប់រហូត។

ប្រភព ដដែលបន្តថា ដោយពេលនោះខ្លួនគាត់មិនមានលេខទូរស័ព្ទរបស់សមត្ថកិច្ចគាត់បានត្រឹមប្រាប់គេឯងដែលដេីរអោយមេីលគេមេីលហេីយក៏ដេីរចេញទៅលុះរហូតសមត្ថកិច្ចចរាចរណ៍មកដាក់គោលដៅទេីបគាត់ប្រាប់សមត្ថកិច្ចចរាចរណ៍ឲ្យមេីលហេីយក៏មានមនុស្សមកមេីលកាន់តែច្រេីននិងបង្កការភ្ញាក់ផ្អេីលកាន់តែខ្លាំង។

ក្រោយពីកេីតហេតុ សមត្ថកិច្ច មូលដ្ឋាន បាន មកដល់ ហេីយបានរថយន្តសង្គ្រោះរបស់មន្ទីពេទ្យកាល់ម៉ែតដឹកទៅសង្គ្រោះចំណែកកង់បីត្រូវបានយកទៅរក្សារទុកបណ្តោះអាសន្ននៅប៉ុស្តិ៍ទួលសង្កែទី១ដេីម្បីងចាំជនរងគ្រោះឬសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ត្រឹមត្រូវនិងប្រគល់ឲ្យវិញ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម