កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ អាទិត្យ ទី ០១ ខែមីនា ឆ្នាំ​២០១៨

1344
ចែករម្លែក

• ក្របខណ្ឌ English Premier League រដូវ កាល ២០១៧/១៨

(19:30) Arsenal vs Stoke
(22:00) Chelsea vs Tottenham

គូ ល្អ ប្រចាំ សប្តាហ៍

Chelsea vs Tottenham
ក្រុម ទាំងពីរ នេះ សុទ្ធតែ ខ្ទាត ចេញពី ក្របខណ្ឌ ឆេ ម ពាន លី ក ដូចគ្នា នៅ វគ្គ ១៦ ក្រុម ចុងក្រោយ ហើយ នៅពេលនេះ គោលដៅ ចម្បង បំផុត នៅ រដូវ កាល នេះ គឺ ធ្វើ ឲ្យ ប្រាកដថា ពួកគេ មាន សិទ្ធិ ចូលរួម ព្រឹត្តិការណ៍ នេះ នៅ រដូវ កាល ក្រោយ ទៀត ។

ក្រុម ឆេ ល ស៊ី ចាប់ផ្តើម ការប្រកួត នេះ ជាមួយនឹង ចំណាត់ថ្នាក់ ទី ៥ គឺ ចាញ់ ក្រុម Spurs ដែលជា គូប្រកួត របស់ខ្លួន ៥ ពិន្ទុ ។ ឆេ ល ស៊ី ឈរ នៅ លេខ រៀង ទី ៤ ។ ក្រុម កំពូល បី ផ្សេងទៀត លេង នៅ ថ្ងៃ សៅរ៍ ហើយ ឆេ ល ស៊ី អាច នឹងមាន គម្លាត ១០ ពិន្ទុ ពី ចំណាត់ថ្នាក់ ទី ៣ ។
​ ​
ពួកគេ មិនអាច បរាជ័យ ក្នុង កម្មវិធី ប្រកួត នេះ ទេ ប៉ុន្តែ ពួកគេ ត្រូវតែ ប្រឹងប្រែង ខ្លាំង មែនទែន សម្រាប់ ជំនួប ជាមួយ ក្រុម Tottenham ។ កិច្ចប្រឹងប្រែង រក ចំណាត់ថ្នាក់ ទី ៤ របស់ ក្រុម ឆេ ល ស៊ី មិនបាន ទទួលផល ច្រើន ទេ ដោយសារតែ ចាញ់ បួន ប្រកួត ជាប់ គ្នា ក្នុង ៦ ប្រកួត ចុងក្រោយ ហើយ ពួកគេ មិនអាច បរាជ័យ ជាថ្មីទៀត ទេ ។ ពួកគេ នឹង ពឹង ផ្អែកលើ កីឡាករ វី ល លៀន (Willian) ដើម្បី បន្ត ទម្រង់ លេង ដ៏ ល្អ នេះ ហើយ សង្ឃឹមថា ម៉ូ រ៉ា តា (Morata) ចាប់ផ្តើម បង្ហាញ ទម្រង់ លេង ដ៏ ល្អ ដែល ខ្លួន ធ្លាប់ ធ្វើបាន កាលពីដើមរ ដូ វ ។

ក្លឹប Tottenham ប្រហែលជា គ្មាន ហ៊ែ រី ខេន (Harry Kane) សម្រាប់ ការប្រកួត នេះ ទេ ប៉ុន្តែ កីឡាករ រូបនេះ អាច នឹង ត្រឡប់មកវិញ ក្នុងពេល ឆាប់ៗ នេះ ។ អវត្តមាន របស់ ហ៊ែ រី ខេន មិនមែនជា រឿង គួរ ឲ្យ ព្រួយបារម្ភ ខ្លាំងពេក ទេ ដោយសារតែ ពួកគេ នៅមាន សន់ (Son) ដែល កំពុង ឡើង ជើង ខ្លាំង ។

Spurs ឈ្នះ បួន ប្រកួត ចុងក្រោយ ហើយ ការ គេច ផុតពី បរាជ័យ គឺជា អាទិភាព ចម្បង របស់ ពួកគេ ។ បន្ទាប់ពី មាន បញ្ហា បន្តិចបន្តួច កាលពីដើម រដូវ កាល ៦ ប្រកួត ចុងក្រោយ ពួកគេ អាច ឈ្នះ ៤ និង ស្មើ ២ ។ ពួកគេ រកបាន ១៣ គ្រាប់ និង របូត ៤ គ្រាប់ ។ Spurs គ្មាន ស្ថិតិ ល្អ ទេ នៅ ពហុកីឡាដ្ឋាន Stamford Bridge ប៉ុន្តែ ពួកគេ ត្រូវតែ រក ពិន្ទុ យ៉ាងហោចណាស់ ១ ពិន្ទុ ដែរ ៕
ទស្សន : Chelsea 2-1 Tottenham

• ក្របខណ្ឌ Spanish La Liga រដូវ កាល ២០១៧/១៨
(17:00) Espanyol vs Alaves
(21:15) Leganes vs Valencia
(23:30) Eibar vs Real Sociedad
(23:30) Malaga vs Villarreal
(01:45) Atl. Madrid vs D. La Coruna

គូ ល្អ ប្រចាំ សប្តាហ៍
Malaga vs Villareal

ក្រុម Villarreal បាន ក្លាយជា ក្រុម ដ៏ គឃ្លើន មួយ នៅពេល ពួកគេ ជួប ប្រកួត ជាមួយ ក្រុម Atletico Madrid មុនពេល សម្រាក ជា លក្ខណៈ អន្តរជាតិ ហើយ ពួកគេ នឹងមាន ឱកាសល្អ ដែល ត្រូវ ស្វែងរក ជ័យជម្នះ កាលពី ថ្ងៃអាទិត្យ នៅពេល ពួកគេ ប្រឈមមុខ ជាមួយនឹង ក្រុម Malaga ដែលជា ក្រុម បាត តារាង ។

សម្រាប់ ក្រុម Malaga វិញ ធ្វើ មិន បានល្អ ទាល់តែសោះ នៅ រដូវ កាល នេះ ហើយ កំពុង ស្ថិតនៅ បាត តារាង ។ ពួកគេ មាន ប្រព័ន្ធ ការពារ និង ប្រយុទ្ធ ខ្សោយ ហើយ បន្ត របូត បាល់ ច្រើន គ្រាប់ ។
​ ​
ក្រុម Malaga មានប្រៀប ក្នុង ទឹកដី ប៉ុន្តែ គ្មាន សង្ឃឹមថា នឹង អាច យកឈ្នះ ក្រុម Villarreal ដែលមាន ប្រព័ន្ធ ការពារ ល្អ ។ Malaga ប្រហែលជា ស្វះ ស្វែងរក ជ័យជម្នះ ក្នុង ទឹកដី របស់ខ្លួន ហើយ សម្រាប់ រាត្រី ថ្ងៃអាទិត្យ នេះ ប៉ុន្តែ ក៏ត្រូវ មានការ ប្រយ័ត្នប្រយែង ផងដែរ ។ ចាំំ មើលថា តើ ក្រុម ណាមួយ អាច រកបាន ៣ ពិន្ទុ នៅ រាត្រី ថ្ងៃអាទិត្យ នេះ ។
ទស្សន : Malaga 1-3 Villarreal

• ក្របខណ្ឌ French Ligue 1 រដូវ កាល ២០១៧/១៨
(20:00) Guingamp vs Bordeaux
(22:00) Caen vs Montpellier
(22:00) Lille vs Amiens
(22:00) Nantes vs Saint Etienne
(22:00) Strasbourg vs Metz
(22:00) Troyes vs Nice
(02:00) Lyon vs Toulouse

គូ ល្អ ប្រចាំ សប្តាហ៍
Guingamp vs Bordeaux

ក្រុម Guingamp និង ក្រុម Bordeaux មាន គម្លាត គ្នា ត្រឹម ២ ពិន្ទុ នៅ ក្របខណ្ឌ Ligue 1 មុន ការប្រកួត ចុង សប្តាហ៍ នេះ ប៉ុន្តែ ក្រុម ម្ចាស់ផ្ទះ ទំនងជា មានការ ព្រួយបារម្ភ នៅពេល ពួកគេ នៅសល់ ត្រឹម ៨ ប្រកួត ចុងក្រោយ នៃ យុទ្ធនាការ នេះ ។
​ ​
បច្ចុប្បន្ន ក្រុម Guingamp មាន ត្រឹមតែ ៦ ពិន្ទុ នៅលើ ក្រុម បាត តារាង ទាំងបី ហើយ ទម្រង់ លេង របស់ ពួកគេ ហាក់ដូច ជាមាន ឡើង មាន ចុះ ប៉ុន្តែ ៦ ប្រកួត ចុងក្រោយ នេះ ពួកគេ ទទួលបាន ជ័យជម្នះ ។ ពួកគេ ត្រូវការ ជ័យជម្នះ ត្រឹម ពីរ ប្រកួត ប៉ុណ្ណោះ ដើម្បី បន្ត អនាគត នៅ ក្របខណ្ឌ កំពូល មួយឆ្នាំ ទៀត ។
​ ​
ក្រុម Guingamp នឹង ត្រូវការ ជ័យជម្នះ មុនពេល ពួកគេ ត្រូវ ប្រឈម មុខជា មួយក្រុម PSG និង ក្រុម Monaco ។ ក្រុម Guingamp ហាក់ដូចជា មិន សង្ឃឹមថា នឹង ទទួលបាន អ្វី ពី ក្រុម កំពូល ទាំង បួន នោះទេ ។

ចំណែក ក្រុម Bordeaux ក៏ មិនសូវ ជា លេង ល្អ ដែរ ហើយ លេង ៥ ប្រកួត ចុងក្រោយ នេះ អត់ ឈ្នះ សោះ ។ យុទ្ធនាការ របស់ ពួកគេ មាន ឡើង មាន ចុះ ហើយ បច្ចុប្បន្ន ពួកគេ ឈរ នៅ លេខ រៀង ទី ១១ នៅលើ ក្របខណ្ឌ នេះ ។
​ ​
បើទោះបីជា ពួកគេ រក្សាទុក កីឡាករ Malcom ស្របពេល មាន ចំណាប់អារម្មណ៍ ពី ក្លឹប ធំ ដូចជា ក្រុម Arsenal នៅ ក្របខណ្ឌ ព្រី មី ញ៉េ លី ក ជាដើម នោះ ពួកគេ នៅតែមាន បញ្ហា ដោយ លេង មិនសូវ ស៊ីសង្វាក់ គ្នា ចាប់តាំងពី ខែមករា ។
​ ​
៨ ប្រកួត ចុងក្រោយ នេះ ពួកគេ ជួប ជាមួយ ក្រុម អន់ៗ ច្រើន ហើយ សង្ឃឹមថា នឹងមាន ឱកាសល្អ ឡើងមក ឈរ នៅ ចំណាត់ថ្នាក់ កំពូល វិញ ។ ចាំ មើលថា តើ ក្រុម ណាមួយ អាចធ្វើ បានល្អ នៅ រាត្រី ថ្ងៃអាទិត្យ នេះ ៕
ទស្សន : Guingamp 1-2 Bordeaux

• ក្របខណ្ឌ German Bundesliga រដូវ កាល ២០១៧/១៨
(20:30) Werder Bremen vs Frankfurt
(23:00) Mainz vs Borussia Monchengladbach

ទីតាំងផ្សាយពាណិជ្ជកម្ម