អាជ្ញាធរភូមិ សង្កាត់ ជួលរថយន្ត​បូមប្រព័ន្ធលូបង្ហូរទឹកក្នុងមូលដ្ឋាន

231
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ លោក ម៉ិញ សៀងលី មេភូមិក្បាលដំរីទី២ លោកឡុង ណារ៉ា ចៅសង្កាត់រង កាកាបទី២ ចុះពិនិត្យផ្ទាល់ និងបានជួលរថយន្តមកបូម ស្ដារ លូរំដោះទឹកស្អុយចេញ ខណៈស្ទះលូច្រាលទឹកចេញមកក្រៅលិចតាមផ្លូវបេតុង បន្ទាប់ពីមានភ្លៀងធ្លាក់ ដោយមានការចូលរួមពីប្រជាពលរដ្ឋដើម្បីដោះស្រាយប្រព័ន្ធលូបង្ហូរទឹកស្អុយ ។

ទីតាំងដែលស្ទះលូត្រូវកាយ បូម ស្ដារ ស្ថិតនៅផ្លូវ ១០៩ កាបេ ស្ថិតនៅភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដែលជាជំននទឹកភ្លៀងនារដូវវស្សា បញ្ហារមកពីការទុកដាក់សម្រាម បោះចោលផ្ដេសផ្ដាស និង រថយន្តដឹកសម្រាមមកប្រមូលយឺត ខណៈពេលមានភ្លៀងធ្លាក់ បណ្ដាលឲ្យហូរចូលលូ បង្កជាស្ទះ ទឹកបុកច្រាលចេញមកក្រៅវិញ ។ ទើបលោកមេភូមិក្បាលដំរី២ ជួលរថយន្តបូមលូមួយគ្រឿង មកបូមដើម្បីកុំឲ្យទឹកជន់លិច លើផ្លូវសាធារណៈ និងធ្វើឲ្យបាត់បងសោភ័ណ្ឌភាពទីក្រុងផង។

រាល់បញ្ហា ទុក្ខ កង្វល់ របស់បងប្អូន ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន អាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ ក្រុង មិនដែលព្រងើយកន្តើយឡើយ តែងយកចិត្តទុកដាក់បំផុតក្នុងការដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋ ទូទៅ។

ដើម្បីទប់ស្កាត់ ឲ្យបានមុន និងទាន់ពេលវេលា ពីបញ្ហាស្ទះលូ ត្រូវមានការចូលរួមសហការ​ពីប្រជាពលរដ្ឋ ទុកដាក់សម្រាម តាមទីកន្លែង និងពេលវេលាងាយស្រួលរថយន្តក្រុមហ៊ុនស៊ិនទ្រីប្រមូល ជៀសវាង ក្រែងមាន សត្វ ខាំរហែក រាយប៉ាយហើយនៅពេលមានភ្លៀងធ្លាក់សម្រាមនិងហូរចូលប្រព័ន្ធលូបង្ហូរទឹក បណ្ដាលឲ្យមានការកកស្ទះ ហើយអាជ្ញាធរនឹងប្រឹងប្រែងបម្រើប្រជាពលរដ្ឋមិនខ្លាចនឿយហត់ឡើយ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម