គិតត្រឹមខែមេសា គម្រោងសាង​សង់​ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចបានជាង២០%និង​ដោះ​ស្រាយ​ផលប៉ះពាល់បានជាង៨៨%

226
ចែករម្លែក

ដោយៈសុផល

ភ្នំពេញ៖គម្រោងសាងសង់ផ្លូវល្បឿនលឿន(Expressway )ភ្នំពេញ-ព្រះសីហនុ ដែល​មាន​​ប្រវែងប្រមាណជាង ១៩០ គីឡូម៉ែត្រ សម្រេចបាន ២០,៦៥% និងដោះស្រាយ​ផលប៉ះ​ពាល់​បាន ៨៨,៨៤% គិតត្រឹមខែមេសា ឆ្នាំ ២០២០ ។នេះបើយោងតាម​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន កាលពីថ្ងៃទី១៩ឧសភា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា៖ គម្រោងសាងសង់ផ្លូវល្បឿនលឿននេះត្រូវបានបើកការដ្ឋានសាងស​ង់ នាថ្ងៃ​ទី​២២ ខែ មីនា ឆ្នាំ ២០២០ ដោយរយៈពេលសាងសង់ចំនួន៤៨ខែហើយគ្រោងនឹងបញ្ច​ប់​ការ​សាងសង់មុនពេលកំណត់នាចុងឆ្នាំ២០២២នេះដោយគ្រោងប្រើប្រាស់ថវិកាវិនិយោ​គ ប្រមា​ណ ២.០០០លានដុល្លារអាមេរិក។

ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុប្រវែង១៩០,០១គីឡូម៉ែត្រតភ្ជាប់ពីភូមិ១សង្កា​ត់​សំរោង​ក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោម​រូបភាពសាងសង់-ធ្វើអាជីវកម្ម – ផ្ទេរ “Build-Operate-Transfer (BOT)” ។

ផ្លូវនេះឆ្លងកាត់រាជធានី​ភ្នំពេញប្រវែង៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ​ប្រវែង ៨០,៨០គីឡូម៉ែត្រខេត្តកោះកុងប្រវែង១,៩២គីឡូម៉ែត្រ និងខេត្តព្រះ​សី​ហ​នុ​ប្រវែង ៨៩,៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ២០០០​លានដុល្លារ​អាម៉េរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)តាមរយៈ​ក្រុម​ហ៊ុន Cambodian PPSHV Expressway Co., Ltd។

ទទឹងតួផ្លូវសរុបនៃគម្រោងខាងលើនឹងត្រូវសាងសង់រហូតដល់២៤.៥ម៉ែត្រដោយ​ក្រាល​បេតុង​កៅ​ស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រ ទទឹង២៣ម៉ែត្រ ដែលក្នុង​នោះ​រួមមាន៖គន្លងផ្លូវ​ធ្វើ​ចរា​ចរ​ណ៍សម្រាប់រថយន្ដទទឹង១៥ម៉ែត្រចែកជា៤គន្លង(២គន្លងទៅ២គន្លងមក)ដែលគន្លង​នីមួ​យៗ​មាន​ទទឹង៣,៧៥ម៉ែត្រ ដែលអនុញ្ញាត​ឱ្យយានយន្តគ្រប់ប្រភេទអាច​បើកបរក្នុងល្បឿន​រហូត​ដល់​ ១០០គ.ម ក្នុងមួយម៉ោង និងកន្លែងខ្លះអាចដល់១២០គ.ម ក្នុងមួយម៉ោង។ ខឿនសួនចែក​ទិស​ចរាចរណ៍​នៅចំកណ្តាលទ្រូងផ្លូវ ទទឹង៣ម៉ែត្រ។ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូទទឹង ២,៥០​ម៉ែត្រ សងខាងនិងចិញ្ចើមផ្លូវក្រាលក្រួសក្រហមទទឹង០,៧៥ម៉ែត្រសងខាង។សាងសង់​លូ​គ្រប់​ប្រភេទ​ចំនួន ២៦៣កន្លែង ស្ពានតូចចំនួន៥កន្លែង ប្រវែងសរុប១០៥ម៉ែត្រស្ពានធំនិងស្ពានមធ្យម​ចំនួ​ន ៨០កន្លែងប្រវែងសរុប៦.០១៥ម៉ែត្រ។សាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន៧កន្លែងផ្លូវ​ប្រសព្វ​ចំនួន២៨កន្លែងផ្លូវក្រោមផ្លូវល្បឿនលឿនចំនួន២៣៧កន្លែងនិងស្ពានរំលងផ្លូវ​ចំនួ​ន២០​កន្លែង​។សាងសង់តំបន់សេវាកម្មឬចំណតឈប់សម្រាកចំនួន៣កន្លែងចំណតរថយន្តចំនួន​១កន្លែ​ង មណ្ឌ​លប្រតិបត្តិការនិងថែទាំផ្លូវចំនួន៤កន្លែងនិងបញ្ជរបង់ប្រាក់ចំនួន៩កន្លែង។ បំពាក់​គ្រឿង​បរិក្ខារ​ផ្លូវថ្នល់ រួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញា​ចរាច​រ​ណ៍៕

ទីតាំងផ្សាយពាណិជ្ជកម្ម