គ្រួសារសពចំនួន៤បានទទួលថវិកា​ពីគណកម្មាធិការសមាគមមិត្តបុគ្គ​លិក កសិកម្មកម្ពុជា

163
ចែករម្លែក

ដោយ:សន សក្តា/កំពង់ឆ្នាំង ៖ គ្រួសារសពចំនួន៤ នៅខេត្តកំពង់ឆ្នាំង បានទទួលថវិកាពីគណកម្មាធិការសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា ។ ថវិកានេះត្រូវបានលោក ងិន ហ៊ុន ប្រធានមន្ទីរនិងជាប្រធានគណកម្មាធិការសាខាសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា ខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ នាំយកទៅប្រគល់ជូនគ្រួសារសពសមាជិកទាំង៤គ្រួសារ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

លោក ងិន ហ៊ុន បានឲ្យដឹងថា គ្រួសារសពទាំង៤គ្រួសារនេះមាន៖ ១.សពលោកស្រី គី ហួ មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្ត ទទួលបានថវិកាចំនួន៦ ០០០ ០០០រៀល។ ២.សពលោក កៅ អួន មន្ត្រីចូលនិវត្តន៍ ខណ្ឌរដ្ឋបាលជលផល ទទួលបានថវិកាចំនួន៦ ០០០ ០០០ រៀល ។ ៣.សពលោក សុខ ឈឿង មន្ត្រីចូលនិវត្តន៍ អតីតការិយាល័យកសិកម្មក្រុងកំពង់ឆ្នាំង ទទួលបានថវិកាចំនួន៦ ០០០ ០០០ រៀល និង ៤.សពលោកស្រី ថង សាវតី ភរិយារបស់លោកសួន សេដ្ឋា មន្ត្រីចូលនិវត្តន៍ អតីតការិយាល័យកសិកម្មស្រុកបរិបូរណ៍ ទទួលបានថវិកាចំនួន៣ ០០០ ០០០រៀល។

នៅក្នុងឱកាសទទួលថវិកានាពេលនោះ ក្រុមគ្រួសារសពទាំង៤គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងថ្នាក់ដឹកនាំទាំងអស់ នៃគណកម្មាធិការសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទនិងសមាជិកសមាគម៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម