កំពុងតែបឺត ជក់គ្រឿងញៀន ឆ្ងាញ់មាត់ សមត្ថកិច្ចទៅដល់ក្របួចបាន ១០នាក់

185
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ ក្រុមជនសង្ស័យចំនួន១០នាក់កំពុងតែនាំគ្នាប្រើប្រាស់គ្រឿងនៅក្នុងបន្ទប់ជួលស្រាប់តែសមត្ថកិច្ចទៅដល់ក្របួចបាននិងដកហូតថ្នាំញៀនបានចំនួន២កញ្ចប់តូចសម្ភារប្រើប្រាស់មួយចំនួន។

ករណីចុះបង្ក្រាបនេះកាលពីវេលាម៉ោង០១និង០០នាទីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលលេខB8 ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អមខណ្ឌសែនសុខ។ ប្រតិបត្តិការចុះបង្ក្រាបនេះដឹកនាំដោយលោកវរសេនីយ៍ត្រី សៀង សាញ់ អធិការរង លោកវរសេនីយ៍ទោគួច សុភា អធិការរងតំណាងឲ្យលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និងលោកនាង ផល្លី មេប៉ុស្តិ៍អូរបែកក្អម និងមន្ត្រីតុលាកាចូលរួមផងដែ។

សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការណែនាំពីលោកអធិការខណ្ឌបានអោយលោកដឹកនាំកម្លាំងធ្វើការស្រាវជ្រាវទើបឈានដល់ការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី១០ នាក់និងដកហូតថ្នាំញៀនចំនួន២កញ្ចប់តូចសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពីនាំខ្លួនពួកគេទៅដល់អធិការនគរបាលខណ្ឌខាងផ្នែកជំនាញបានធ្វើតេស្តទឹកនោមរកសារធាតុញៀនទាំង១០នាក់នោះ ប៉ុន្តែរកឃើញអ្នកប្រើប្រាស់តែ០៨នាក់ទេដោយឡែក២នាក់ ដែលមិនមានសារធាតុញៀននោះសមត្ថកិច្ចឲ្យត្រឡប់ទៅផ្ទះវិញ។

បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ រួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកានៅពេលក្រោយ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម