ក្រុមហ៊ុនវីតាល់ និងមីជាតិ​ថ្លែង​អំណរ​គុណដល់ក្រុមគ្រូពេទ្យជួរមុខ

115
ចែករម្លែក

ដោយៈសុផល

ភ្នំពេញ៖ក្រុមហ៊ុន​វីតាល់ និង​មីជាតិ បាន​ដឹកនាំបុគ្គលិករៀបចំកម្ម​វិធី​ថ្លែងអំណរគុណដល់ ក្រុម​គ្រូពេទ្យជួរមុខ ដោយ​ផ្ទាល់​ នៅ​មន្ទីរពេទ្យមិត្តភាព​ខ្មែរ-សូវៀត កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ​២០២០បន្ទាប់​ពី​កម្ពុជាបាន​ព្យាបាល​អ្នកជំងឺទាំង​១២២នាក់ ឲ្យ​ជាសះស្បើយ ហើយ​មិន​មាន​ករណីស្លាប់។

លោកតិច មិញ ប្រធាន​គ្រប់គ្រង​ប្រតិបត្តិការ ក្រុមហ៊ុនវីតាល់ និង​មីជាតិ បាន​មាន​ប្រសាសន៍ថា «ក្រុមគ្រូពេទ្យជួរមុខ បាន​លះបង់ទាំងពេលវេលា និង​កម្លាំងកាយ ចិត្ត ឃ្លាតឆ្ងាយ​ពីក្រុមគ្រួសារ មក​ប្រឈមដោយ​ផ្ទាល់​ជាមួយអ្នកជំងឺ ដើម្បី​ព្យាយាមព្យាបាល​អ្នកជំងឺឲ្យ​ជាសះស្បើយ។ ស្មារតី​មួយនេះបង្ហាញពីការលះបង់ដ៏វិសេសវិសាលនិងប្រកបដោយវិជ្ជាជីវៈជាគ្រូពេទ្យ។បើគ្មាន​គ្រូ​ពេ​ទ្យដែលមានស្មារតីលះបង់បែបនេះទេ យើងមិនអាចទស្សន៍ទាយដឹងថា តើអាយុជីវិត​របស់អ្នក​១២២នាក់ ក៏ដូចជាប្រជាជនទូទៅនឹងទៅជាយ៉ាងណានោះទេ»។

ដើម្បីថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូពេទ្យ ក្រុមហ៊ុនទឹកពិសាវីតាល់ និង​មីជាតិ បាន​ពាំនាំ​យកនូវសម្ភារៈមួយចំនួនដូចជា៖​ ផ្ទាំងគំនូរថ្លែងអំណរគុណ​ដល់ក្រុមគ្រូពេទ្យជួរមុខ ដោយមាន​ស្នាម​មេដៃ​បុគ្គលិករបស់​ក្រុមហ៊ុនដើម្បីបញ្ជាក់ពីការ​ថ្លែងអំណរគុណបណ្ណបរិភោគអាហារ​ជុំគ្នា​សម្រាប់ក្រុមគ្រូពេទ្យជួរមុខនៅក្នុង​ភោជនីយដ្ឋាន​វ័នម៉រ បាច់ផ្ការ ទឹកពិសាវីតាល់ និង​មីជាតិ​មួយចំនួន ​ដើម្បីប្រើប្រាស់​ក្នុង​មន្ទីរពេទ្រផងដែរ។

លោកសាស្រ្តាចារ្យងី ម៉េង នាយកគ្រប់គ្រង​ទូទៅ​មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​និងក្រុម​គ្រូពេទ្យ​ជួរមុខទាំងអស់ថ្លែងអំណរគុណដល់បុគ្គលិកក្រុមហ៊ុនទឹកពិសារវីតាល់និង​មីជាតិ ប្រកបដោយ​សេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះអ្វីដែលបុគ្គលិកវីតាល់និងមីជាតិបានធ្វើឡើងនាពេលនេះ ព្រោះថាសកម្មភាពនេះគឺជាសកម្មភាពដែលមាន​អត្ថន័យជ្រាលជ្រៅមិន​អាចកាត់​ថ្លៃ​បានសំរាប់ការកោតសរសើរការលើកទឹកចិត្តនិងការយល់ពីការលំបាករបស់ក្រុមគ្រូពេទ្យជួរមុខទាំងអស់របស់យើង។ បន្ថែម​ពីនេះទៀត​​ លោកសាស្រ្តាចារ្យនាយក ងី ម៉េង ​បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋកម្ពុជា​ឲ្យ​បន្ត​រក្សា​អនាម័យ រក្សាគម្លាត និង​ពាក់ម៉ាស់​ជាប្រចាំ ដើម្បីទប់ស្កាត់​ការ​ផ្ទុះ​ឡើងវិញនៃរលកទី២ នៃវីរុសកូវីដ-១៩។

គួរបញ្ជាក់ផងដែរថា​ ក្រៅពី​រៀបចំកម្មវីធី​ថ្លែងអំណរគុណ​នេះក្នុង​មន្ទីពេទ្យដោយ​ផ្ទាល់ វីតាល់ និងមីជាតិ​ ក៏បាន​ផលិត​វីដេអូ​ថ្លែងអំណរគុណដល់​ក្រុមគ្រូពេទ្យជូរមុខ និង​ក្រសួងសុខាភិបាល​ ដែល​បាន​ចាត់​វិធានការ​ទប់ស្កាត់​ការរីករាលដាលនៃ​វីរុស​កូវីដ-១៩ ទាន់ពេលវេលា និង​បាន​បង្ហោះវីដេអូនោះជា​សាធារណៈ នៅ​ថ្ងៃដែល​អ្នកជំងឺកូវីដ-១៩ ចុងក្រោយបានជាសះ​ស្បើយ​ផងដែរ៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ