​ឆ្លងទន្លេ​កូន​ទី​៩​នៅតាម​ផ្លូវ​បាន​មន្ត្រី​អាវុធហត្ថ​ជួយសង្គ្រោះ​យកទៅ​មណ្ឌល​សុខភាព​

153
ចែករម្លែក

​ដោយៈ​គង់​ហេង​/​កំពង់ចាមៈ​ស្ត្រី​ម្នាក់​បាន​ឆ្លងទន្លេ​បង្កើតកូន​ប្រុស​នៅ​កណ្តាលផ្លូវ​គឺ​ចៃដន្យ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​ជួយសង្គ្រោះ​យកទៅ​មណ្ឌល​សុខភាព​ឃុំ​អារក្ស​ត្នោត​ស្រុក​ស្ទឹងត្រង់​កាលពី​យប់​ថ្ងៃទី​១៨​ខែឧសភា ឆ្នាំ​២០២០​។​

លោក​មាន​វិចិត្រ​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែលជា​អ្នក​ជួយសង្គ្រោះ​ស្ត្រី​ឆ្លងទន្លេ​តាម​មក​មណ្ឌល​សុខភាព​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែឧសភា​ថា​ខណៈដែល​លោក​កំពុងធ្វើដំណើរ​តាមផ្លូវ​ក្បែរ​ផ្សារ​បែក​អន្លូង​ស្រុក​ស្ទឹងត្រង់​បាន​ប្រទះ​ស្ត្រី​ពីរ​នាក់​ដែល​ម្នាក់​កំពុង​ឆ្លងទន្លេ​បង្កើតកូន​នៅលើ​ផ្លូវ​។​

​លោក​ក៏បាន​ជួយសង្គ្រោះ​លើកដាក់​រថយន្ត​ទៅ​មណ្ឌល​សុខភាព​ឃុំ​អារក្ស​ត្នោត​និង​បាន​ជួយឧបត្ថម្ភ​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល​។​ស្ត្រី​ឆ្លង​កើតកូន​ឈ្មោះ​រ៉េត​សា​រ៉ា​ត​អាយុ​៤០​ឆ្នាំ​បាន​និយាយថា​នៅ​ម៉ោង​ប្រមាណ​៧​យប់​អ្នកស្រី​បាន​ឈឺពោះ​តិចៗ​នៅឯ​ផ្ទះ​ភូមិ​គីឡូ​១០​ឃុំ​អារក្ស​ត្នោត​ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រ​ពី​មណ្ឌល​សុខភាព​។​អ្នកស្រី​សា​រ៉ា​ត​បាន​និយាយថា​បន្ទាប់មក​ប្តី​និង​ម្តាយ​អ្នកស្រី​បាន​បញ្ជូនមក​មណ្ឌល​សុខភាព​។​


​ប៉ុន្តែ​មកដល់​ម្តុំ​ផ្សារ​បែក​អន្លូង​បាន​ឈឺពោះ​កើត​ឆ្លងទន្លេ​នៅ​ថ្នល់​។​ប្តី​អ្នកស្រី​បានដាក់​គាត់​និង​ម្តាយ​ចុះ​ក៏​ជិះ​ម៉ូតូ​ទៅ​ហៅ​គ្រូពេទ្យ​មកជួយ​។​តែ​ប្តី​ចេញផុត​បន្តិច​មន្ត្រី​អាវុធហត្ថ​មកដល់​ល្មម​ហើយ​បាន​សង្គ្រោះ​រូបគាត់​កូន​ទី​៩​ទើបបាន​កើត​ទៅ​មណ្ឌល​សុខ​អារក្ស​ត្នោត​។​

អ្នកស្រី​បាន​បន្តថា​សូម​ថ្លែងអំណរគុណ​ដល់​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​បាន​ជួយ​ដឹកបញ្ជូន​អ្នកស្រី និង​កូន​មក​មណ្ឌល​សុខភាព និង​បាន​ជួយ​ថវិកា​ចំនួន​១០​ម៉ឺន រៀល​។ ដោយមាន​សុខភាព​ល្អ​ទាំង​ម្តាយ និង​កូន​នៅ​ថ្ងៃត្រង់​ថ្ងៃទី​១៩​ឧសភា​នេះ​ខាង​គ្រូពេទ្យ​បានអនុញ្ញាត​ឱ្យចេញ​ទៅផ្ទះ​វិញ​ហើយ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម