អ៊ឹម ជីវ៉ា ដឹក​ដៃ​តារា​ទិ​ក​តុ​ក សុខា​សុខា ចូលក្នុង​វិស័យ​សិល្បៈ​ពិតៗ​ជាមួយ​ការគាំទ្រ​

321
ចែករម្លែក

ភ្នំពេញ​៖ មហាជន​តាម​បណ្តាញ​សង្គម និង​យុវវ័យ​ដែល​ចូលចិត្ត​លេង​កម្មវិធី​កម្សាន្ត​លើ​ទូរ​សព្ទ ហៅថា ទិ​ក​តុ​ក (Tiktok) ប្រាកដជា​ស្គាល់ សុខា សុខា ល្បី​ខ្លាំង​រហូត​មាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង ធ្វើ​បទ​ចម្រៀង​យក​វិ​ឌី​អូ​និង​សំលេង​ទៅ​បង្ហោះ​កម្សាន្ត​ត​គ្នាៗ ហើយ​ល្បី​ខ្លាំងជាងគេ​នោះ​គឺ​ពាក្យ “​ហូបបាយ​នៅ​”​។

​ទន្ទឹម​ការ​ល្បី​របស់​អ្នកនាង សុខា​សុខា ក្លាយជា​តារា​ល្បី​ប្រចាំ​ទិ​ក​តុ​ក​នោះ លោក អ៊ឹម ជីវ៉ា បាន​បើក​ជា​ផ្លូវការ​នូវ​ដំណឹង​ដឹកនាំ​និង​បង្ហាត់បង្រៀន​ដល់​រូបនាង​ហើយ​ត្រៀម​ផលិតផល​វិ​ឌី​អូ អប់រំ​ជាច្រើន នាពេល​ខាងមុខនេះ កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០​ក្នុង​សន្និសីទកាសែត​ភោ​ជ នី​យ​ដ្ឋា​ន វី​ហ្វ្រេ​ន​កោះ​ពេជ្រ ទទួល​ការឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ផលិតផល U-Well ។

​លោក អ៊ឹម ជីវ៉ា បាន​ប្រាប់​ឱ្យដឹងថា មូលហេតុ​ដែល​លោក​សម្រេចយក​អ្នកនាង សុខា​សុខា ចូល​ជា​សមាជិក​ក្រុម​របស់លោក​ដោយសារតែ​លោក​អាណិត​ដល់​នាង​ដែល​កូនកំព្រា​ហើយ ជា​ក្រ​ម្នាក់ ចង់ឱ្យមាន​ឪ​កាស​និង​មាន​ជី​វិភាព​ប្រសើរឡើង​។ លោក​នឹង​ត្រៀម​បង្ហាត់​នូវ​ការសម្តែង និង​ដាក់​គម្រោង​ក្រុមការងារ​ថត​ដើម្បី​ត្រៀម​ផលិតផល​វិ​ឌី​អូ​អប់រំ ក៏ដូចជា​វិ​ឌី​អូ​ផ្សេងទៀត​។ លោក​ក៏​នឹង​ដឹកនាំ​តារា​ទិ​ក​តុ​ក​ម្នាក់នេះ ចូលរួម​ការងារ​មនុ​ស្ស​ធម៌ និង​ចូលរួម​បំរើ​ការងារ​សង្គម ឱ្យ​តារា​ឬ​អ្នកសិល្បៈ​។

​លោក អ៊ឹម ជីវ៉ា បានបញ្ជាក់​ទៀតថា ការ​ជម្រុញ​ឱ្យ សុខា​សុខា មក​ចូលរួម​ក្នុង​វិស័យ​សម្តែង និង​លេង​កំប្លែង​នោះ ក៏​ទទួល​ការលើកទឹកចិត្ត និង ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផលិតផល U-Well បានធ្វើ​ការចំណាយ​ច្រើន​ក្នុងការ​ផ្គត់ផ្គង់​លើ​នាង និង​ការចំណាយ​ទាំងស្រុង​លើ​ការ​ផលិតផល វិ​ឌី​អូ​សម្តែង​របស់ សុខា​សុខា ទាំងអស់​។ លោក​ក៏​សូម​មហាជន​មេត្តា​លើកទឹកចិត្ត​ដល់​នាង កុំ​ស្អប់ខ្ពើម​លើ​នាង បើទោះបីជា​នាង​ពេលខ្លះ​មានការ​ខ្វះខាត​ក្នុង​និយាយស្តី​មិន​សមរម្យ​ត្រង់ ចំណុច​មួយណា​។

​សូមបញ្ជាក់ថា នាង​ជា​ក្មេង​គួ​អោយ​អាណិត​បំផុត​មនុស្ស​មួយចំនួន​វៃ​តម្លៃ​គាត់​តាមរយៈ​រាល់​ពាក្យ ពេជ្រ​ដែល​គាត់​និយាយ​តាមរយៈ​វិ​ដេ​អូ​ខ្លីៗ​តាម​ប្រព័ន្ធ Facebook និង​ប្រព័ន្ធ​Tik Tok បងប្អូន​ខ្លះ​ក៏ ចូលចិត្ត​បងប្អូន​ខ្លះ​ក៏​ជេ​គាត់ ។ ខណៈ​នឹង​ល្បី​នោះ​ផងដែរ សុខា​សុខា​ក៏​ទទួល​ការ ជេ​ហា​ស្តី​ដៀល​។ ប៉ុន្តែ​លោក អ៊ឹម ជីវ៉ា ក៏​អំពាវនាវ​មហាជន​ត្រូវ​គិតថា​មនុស្ស​កើតមក​គ្មាន​អ្នកណា​ល្អ​គ្រប់​១០​នោះទេ ហើយក៏​គ្មាន​អ្នកណា​គេ​មក​ចូលចិត្ត​យើងទាំងអស់គ្នា​ដែរ ។

​សុខា​សុខា ឈ្មោះ​ពិត​គឺ ថន សុខា មាន​អាយុ ២៥ ឆ្នាំ មាន​បងប្អូន​៥​នាក់ សុខា​ជា​កូនពៅ សុខា គឺជា​ក្មេង​កំព្រា​ឪពុកម្តាយ​តាំងពី​តូច ហើយ​សុខា​ត្រូវ​មក​រស់នៅ​ជាមួយ​មីង​នៅ​ក្រុង​សួង​ដោយ​ជួយ លក់ដូរ​មុខរបរ​លក់​ចាប់​ភួយ​តិចតួច នៅផ្ទះ ក្នុង ភូមិ​ជ្រួយ សង្កាត់ វិហារ​ល្លួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ។​

​សុខា​សុខា ជា​ក្មេងស្រី​មាន​អត្ថ​ច​រិ​ក​មនុស្ស​ប្រុស ហើយ​ស្រលាញ់​ស្រី​ដូចគ្នា អត្ថ​ច​រិ​ក​របស់​សុខា ជា​មនុស្ស​ប្រុស​គឺមាន​តាំងពី​តូច​មិនអាច​កែ​បាន​ច​រិ​ក​ជា​ប្រុស​ខ្លួន​ជា​ស្រី​បានឡើយ​។ នាង​សិក្សា បាន​តិចតួច​ណាស់ ហើយ​ជា​ក្មេង​កំព្រា​ដែល​ខ្វះ​ភាពកក់ក្តៅ ។ បន្ទាប់ពី​ស្តាប់​ប្រ​វត្ថិ​ខ្លះ​សង្ឃឹមថា ពុក​ម៉ែ​បងប្អូន​មេត្តា​បើ​ចូក​ចិត្ត ឬ មិន​ចូលចិត្ត​គាត់​ជួយ​កែប្រែ​នែ​នាំ​ដំបូន្មាន​ល្អ​អោយ​គាត់​ផង ៕ ដោយ បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម