បញ្ជូន​ខ្លួន​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ទៅ​តុលាការ ករណី​ដាំ​ដំណាំ​កញ្ឆា​

1112
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: កម្លាំង​នគរបាល​ខណ្ឌដង្កោ បាន​បញ្ជូន​ខ្លួន​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ ដែល​ដាំ​ដំណាំ​កញ្ឆា​ចំនួន​២៥​គុម្ព ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៨​នេះ​។​

​គួររម្លឹកថា កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខណ្ឌដង្កោ ដោយមាន​ការសម្របសម្រួល​ពី​លោក រៀល សុ​ភិន ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ឆែកឆេរ​ផ្ទះជួល​គ្មាន​លេខ ស្ថិតនៅ​ភូមិ​ព្រែក​ប្រណាក់ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ពេលនោះ​សមត្ថកិច្ច​យើង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ Brewer Waynemark ភេទ​ប្រុស​អាយុ ៥០​ឆ្នាំ​ជនជាតិ​អង់គ្លេស រួច​ធ្វើការ​ឆែកឆេរ​រកឃើញ​វត្ថុតាង​មួយចំនួន​មាន ១.​រុក្ខជាតិ​ពណ៌​បៃតង​(​កញ្ឆា​)​ចំនួន ២៥​ដើម​, ២.​រុក្ខជាតិ​ពណ៌​បៃតង​(​កញ្ឆា​)​ដក​រួច​មួយចំនួន ៣.​លិខិតឆ្លងដែន​លេខ 518 10 58 27 ចំនួន ១​ក្បាល​, ៤.​ឧបករណ៍​ជក់​កញ្ឆា​ចំនួន​១ យកមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​តាម​នីតិវិធី​៕L​

ទីតាំងផ្សាយពាណិជ្ជកម្ម