​ទីបំផុត​ទាហាន​ថៃ​ព្រម​រុះរើ​រោង​ចេញពី​តំបន់ស​

270
ចែករម្លែក

ដោយ​:​ភ្នំ​ខៀវ​/​ប៉ៃលិន​៖​ទីបំផុត​ទាហាន​ថៃ​ឈុតខ្មៅ​បាន​ឯកភាព​រុះរើ​រោង​យាម​មួយកន្លែង​ដែល​ស្ថិតនៅលើ​តំបន់ស​ចន្លោះ​ខេត្ត​ប៉ៃលិន និង​ខេត្ត​ច័ន្ទបូរី​។​

ជំនួប​រវាង​ភាគី​ទាំងពីរ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០​ដែល​ខាង​កម្ពុជា​តំណាង​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន​មេបញ្ជាការរង នាយសេនាធិការ​យោធភូមិភាគ​ទី​៥​។​ចំណែក​ខាង​ថៃ​តំណាង​ដោយ​លោក​វរសេនីយ៍ឯក ធី​រ៉ា​ក់​វ៉ា​ត់ សែន​ចៃរ៉ា​ក់ មេបញ្ជាការ​យោធា​ខេត្ត​ច័ន្ទបូរី​។​

​ប្រភពពី​ជួរ​កងកម្លាំង​យោធភូមិភាគ​ទី​៥​បានបញ្ជាក់​ឱ្យដឹងថា​៖​ក្នុងជំនួប​ស្ទើរ​ពេញ​មួយ​ព្រឹក​ប្រកបដោយ​ការយោគយល់​គ្នា​នេះ​ជា​លទ្ធផល​ភាគី​ទាហាន​ថៃ​ព្រម​រុះរើ​រោង​ដែល​ខ្លួន​បាន​សាងសង់​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​លើ​តំបន់ស​ចេញ​។​

​ប្រភព​ដដែល​បន្តថា​៖​កិច្ចពិភាក្សា​រវាង​ភាគី​ទាំងពីរ​លើ​បញ្ហា​ខាងលើ​ធ្វើឡើង​ច្រើនលើកច្រើនសារ​មកហើយ​ក្នុងន័យ​ប្រទេស​ជា​មិត្ត​ជិតខាង​។​ឈរលើ​ស្មារតី​ប្រកបដោយ​ការយោគយល់​គ្នា​រហូត​ចុង​ក្រោយនេះ​ភាគី​ទាហាន​ថៃ​បាន​ព្រម​ទទួលយក​សំណើ​ពី​មេទ័ព​ប្រចាំ​យោធភូមិ​ទី​៥​កម្ពុជា​ហើយ​រុះរើ​រោង​ចេញ​ខណៈ​ផ្តើមឡើង​ដោយ​ទាហាន​ថៃ​ចូលមក​សាងសង់​រោង​យាម​មួយកន្លែង​នៅលើ​តំបន់ស​ក្បែរ​តំបន់​ព្រំដែន​៕S/

​រូបថត​: លោក​មេបញ្ជាការរង នាយសេនាធិការ​យោធភូមិភាគ​ទី​៥ និង​លោក​មេបញ្ជាការ​យោធា ខេត្ត​ច​ន្ទ័​បូរី ព្រមទាំង​ក្រុមការងារ​ជួបពិភាក្សា​គ្នា ( រូប​:​ភ្នំ​ខៀវ )​

ទីតាំងផ្សាយពាណិជ្ជកម្ម