​កូនអណ្តើក​ហ្លួង​ញាស់​បាន​២៣​ក្បាល​សម្រាប់​ឆ្នាំ​២០២០​នេះ​

220
ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​ឆ្នាំ​២០២០​នេះ​មានកូន​អណ្តើក​ហ្លួង​ចំនួន​២៣​ក្បាល​បាន​ញាស់​ចេញពី​ឆ្នេរ​ខ្សាច់​ក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ក្នុងស្រុក​ស្រែអំបិល​ខេត្តកោះកុង​។​នេះ​បើតាម​អង្គការ​សមាគម​អភិរក្ស​ការពារ​សត្វព្រៃ​ហៅ​កាត់​ថា​(WCS)​បានប្រកាស​ឱ្យដឹង​នៅថ្ងៃនេះ​។​

សេចក្តីប្រកាស​បានឱ្យដឹង​វ​ថា​កូនអណ្តើក​ហ្លួង​ដែល​ញាស់​នេះ​គឺ​ស្ថិតក្នុង​សំបុក​វា​៣​កន្លែង​ដែល​សហគមន៍​ការពារ​បាន​រក្សា​ការពារ​យូរ​មកហើយ​។​មាន​៥១​ពង​ទៀត​មិនទាន់​ញាស់​មិនដឹង​មូលហេតុ​។​អង្គការ​(WCS)​បានចាត់ទុក​ការ​ញាស់​កូនអណ្តើក​ហ្លួង​២៣​ក្បាល​នេះ​ជា​ជោគជ័យ​មួយ​ក្រោម​ការខិតខំ​ប្រឹងប្រែង​អភិរក្ស​របស់​សហគម​មូលដ្ឋាន​និង​របស់​គម្រោង​ដែល​បាន​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​តាំងពី​ឆ្នាំ​២០១៧​មក​ម្លេះ​។​

លោក​កែន​សេរី​រដ្ឋា​នាយក​អង្គការ​(WCS)​បាន​លើក​ជា​ចំណាប់អារម្មណ៍​ថា​កំណើន​នៃ​ចំនួន​កូនអណ្តើក​ហ្លួង​នេះ​បាន​បង្ហាញថា​ក្រុមការងារ​អភិរក្ស​យើង​ដែល​កំពុងធ្វើការ​ជាមួយ​សហគមន៍​មូលដ្ឋាន​និង​ជាមួយ​រាជរដ្ឋាភិបាល​សម្រេច​នូវ​ជោគជ័យ​លើ​ការងារ​អភិរក្ស​យ៉ាងច្រើន​គួរឱ្យកត់សំគាល់​។​យើង​ស​ង្ឃី​ម​ថា​អណ្តើក​ហ្លួង​នឹង​កើន​ច្រើនឡើង​នៅ​ពេក​អនាគត​។​

លោក​អ៊ុក​វិបុល​ប្រធាន​នាយកដ្ឋាន​អភិរក្ស​នៃ​រដ្ឋបាល​ជលផល​បានលើកឡើង​ថា​យើង​មាន​សេចក្តី​រីករាយ​បន្ទាប់ពី​បានធ្វើការ​អភិរក្ស​យក​ព្រែក​អំបិល​សម្រាប់​អភិរក្ស​អណ្តើក​ហ្លួង​ក្រពើ​ត្រី​ជាដើម​។​ក៏មាន​ការគាំទ្រ​ពី​ម្ចាស់ជំនួយ​អន្តរជាតិ​ជាច្រើន​ទើប​ធ្វើឱ្យ​តំបន់​អភិរក្ស​នេះ​រក្សាបាន​នូវ​និរន្តរភាព​ការពារ​បាន​យ៉ាងរឹងមាំ​។​

គួរ​បញ្ជាក់ថា​អណ្តើក​ហ្លួង​នេះ​វា​ពង​ញាស់​១​ឆ្នាំ​បានតែ​ម្តង​ទេ​។​ឆ្នាំនេះ​វា​ញាស់​បានកូន​ដល់​ទៅ​២៣​កូន​។​ឆ្នាំ​២០១៩​កូន​ញាស់​បានតែ​៤​ក្បាល​ប៉ុណ្ណោះ​។​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​លើ​ពិភពលោក​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម