ក្រុមគ្រូពេទ្យ​បែលហ្ស៊ិក ឈរ​បែរខ្នង​ដាក់​នាយករដ្ឋមន្ត្រី​ដើម្បី​សម្ដែង​ការមិនសប្បាយចិត្ត​

154
ចែករម្លែក

ក្រុមគ្រូពេទ្យ​នៅ​ប្រទេស​បែលហ្ស៊ិក បាននាំគ្នា​ឈរ​បែរខ្នង​ដាក់​នាយករដ្ឋមន្ត្រី​បែលហ្ស៊ិក ដើម្បី​សម្ដែង​ការមិនសប្បាយចិត្ត​ចំពោះ​គោលនយោបាយ​ដោះស្រាយ​បញ្ហា​វីរុស​កូ​វីដ​-១៩​។
​ ​
​បាតុភាព​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ​កើតឡើង​ស្របពេល​មានការ​រិះគន់​កាន់តែខ្លាំង​ចំពោះ​រដ្ឋាភិបាល​ប្រទេស​នេះ​នៅក្នុង​ការដោះស្រាយ​បញ្ហា​ឆ្លង​រាលដាល​វីរុស​កូ​វីដ​-១៩ រួមទាំង​ព្រះរាជក្រឹត្យ​ដែល អនុញ្ញាតឱ្យ​ជ្រើសរើស​គិលានុបដ្ឋាយិកា​ដែល​គ្មាន​លក្ខណ​សម្បត្ដិ​គ្រប់គ្រាន់​ផងដែរ​។​
​ ​
​នាយករដ្ឋមន្ត្រី​បែលហ្ស៊ិក លោកស្រី សូ​ហ្វី វី​ល​ម៉េ​ស (Sophie Wilmes) បានធ្វើ​ទស្សនកិច្ច​ទៅកាន់ មន្ទីរពេទ្យ Saint-Pierre Hospital ស្ថិតនៅ​ម៉ា​រ៉ូ​លែ​ន (Marollen) ក្រុង​ព្រុ​ច​សែ​ល កាលពី​ថ្ងៃ​សៅរ៍ ទី​១៦ ខែឧសភា​។​

​តាមរយៈ​រូបភាព​ឃ្លី​ប​វីដេអូ​តាំង​នេះ បង្ហាញ​ពី​សកម្មភាព​ក្រុមគ្រូពេទ្យ​រាប់សិប​នាក់​ឈរ​ជា​ពីរ​ជួរ តាំងពី​ខ្លោងទ្វារ​ចូល​រហូតដល់​ក្នុង​មន្ទីរពេទ្យ អម​ចាំ​ស្វាគមន៍​ក្បួន​រថយន្ត​របស់​នាយក​រដ្ឋមន្ត្រី​។ ហើយ​នៅពេល​ក្បួន​រថយន្ត​មកដល់ ស្រាប់តែ​ក្រុមគ្រូពេទ្យ​ឈរ​បែរខ្នង​ដាក់​នាយករដ្ឋមន្ត្រី​ភ្លាមៗ​។
​ ​
​យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ Sky News សហជីព​គិលានុបដ្ឋាយិកា​បែលហ្ស៊ិក បាន​លើកឡើងថា ព្រះរាជក្រឹត្យ​ដែល​អនុញ្ញាតឱ្យ​ជ្រើសរើស​គិលានុបដ្ឋា យិកា​ដែល​គ្មាន លក្ខណសម្បត្តិ​គ្រប់គ្រាន់ មិន​ត្រឹមតែ​ជួយ​អ្វី​មិនបាន​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើឱ្យ​ខូចការ​ងារ​ដែល បំពេញ​អំឡុង​វិ​បិ​ត្តិ​ដ៏​អាសន្ន​នេះ​ទៀតផង​៕ ប្រែ​សម្រួលៈ​ខុម

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ