ដប់​នាក់​ស្លាប់​ដោយ​អាគារ​រលំ​ក្រោយ​ត្រូវ​រថយន្តបុក​នៅ​ឥណ្ឌា​

3483
ចែករម្លែក

​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា មនុស្ស​ដប់​នាក់​បាន​ស្លាប់​ក្រោយ​រថយន្តបុក​អាគារ​ទ្រុឌទ្រោម​មួយ​នៅ​ឥណ្ឌា​ភាគ​កណ្តាល​​បណ្តា​អោយ​ដួលរលំ​សង្កត់​ពួកគេ​។​

​ឧបទ្ទវហេតុ​បាក់​អាគារ​នេះ​បានកើត​ឡើង​នៅ​ទីក្រុង​អ៊ិន​ដូ​រ៉េ​កាលពី​យប់​ថ្ងៃ​សៅរ៍ ។​

​បើតាម​ប៉ូលិស អ្នកបើកបរ​បាត់បង់​ភាពម្ចាស់ការ​ម្នាក់​បាន​បុក​កសសរ​ទ្រ​សំណង់​ចំណាស់​១០០​ឆ្នាំនេះ នាំអោយ​អាគារ​នេះ​ដួលរលំ​​ភ្លាម​។​អ្នក​ជួយ​សង្គ្រោះបាន​ទាញ​ចេញ​មនុស្ស​១២​នាក់​ពី​គំនរ​បាក់បែក ដោយ​ក្នុងនោះ​១០​នាក់​ស្លាប់​។​

​គ្រោះថ្នាក់​បាក់​អាគារ​កើតមាន​ជារឿយៗ​នៅ​បណ្តា​ទីក្រុង​របស់​ឥណ្ឌា កន្លែង​ដែល​មនុស្ស​រាប់លាន​នាក់​ត្រូវ​បង្ខំ​រស់នៅ​ប្រជ្រៀត​គ្នា ដោយសារតែ​ថ្លៃ​លំនៅឋាន ចំនួន​ប្រជាជន និង​សំណង់​ខ្វះ​បទដ្ឋាន​សុវត្ថិភាព​។​

​កាលពី​ខែកញ្ញា​ឆ្នាំមុន មនុស្ស​ប្រមាណ​៣០​បាន​ស្លាប់​នៅពេល​អាគារ​ចំណាស់​១១៧​ឆ្នាំ​មួយ​បាន​បាក់​នៅ​ក្រុង​មុំ​បៃ​៕​ដោយ​៖​វាសនា​

​រូបភាព​ពី​កន្លែងកើតហេតុ​នៅ​ក្រុង​អ៊ិន​ដូ​រ៉េ បង្ហាញ​អ្នក​ជួយសង្គ្រោះ​ទាញ​សាកសព​ពី​គំនរ​អាគារ​

ទីតាំងផ្សាយពាណិជ្ជកម្ម