ក្រុង​សាន​ហ្វ្រា​ន​ស៊ី​ស្កូ បើក​ជំរំ​ដំបូង​ដើម្បី​ផ្ដល់​ជម្រក​ដល់​ជនអនាថា​អំឡុង​វិបត្តិ​កូ​វីដ​-១៩

192
ចែករម្លែក

ក្រុង​ស៊ែ​ន ហ្វ្រា​ន​ស៊ី​ស្កូ (San Francisco) បាន​បើក​ជំរំ​ដំបូង​របស់ខ្លួន​ដែល​អាច​ផ្ដល់​ជម្រក​ដល់ ជនអនាថា​គ្មាន​ផ្ទះសម្បែង​បាន ៥០ នាក់​នៅ​សប្ដាហ៍​នេះ ខណៈ​ប្រជាជន​មូលដ្ឋាន​ត្អូញត្អែរថា ជនអនាថា​បាន​បោះតង់​ស្នាក់នៅ​បាំង​ជិត​ចិញ្ចើមផ្លូវ​។​
​ ​
​បន្ទាប់ពី​ប្រឹងប្រែង​ជួយ​គាំទ្រ​ដល់​សហគមន៍​អ្នក​គ្មាន​ផ្ទះសម្បែង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ក្នុង​ក្រុង​ស៊ែ​ន ហ្វ្រា​ន​ស៊ី​ស្កូ មន្ត្រី​ក្រុង​បានសម្រេច​ចិត្ត​បង្កើត “​ភូមិ​ដេក​សុវត្ថិភាព​” (Safe Sleeping Village) នៅ​ចំណត​ហាង McDonald ជិត​សាលាក្រុង ចំពេល​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ​កូ​វីដ​-១៩ កំពុងតែ​ឆ្លង​រាតត្បាត​ខ្លាំង​។​
​ ​
​លោកស្រី​ចៅហ្វាយក្រុង ឡុ​ន​ដុន ប្រ៊ី​ដ (London Breed) បានប្រកាស​លើកដំបូង​នូវ​គម្រោង​ថ្មី​នេះ កាលពី​ថ្ងៃទី​៦ ខែឧសភា ដោយមាន​បំណង​បង្កើត​ជំរំ​មួយ​នៅ​ជិត​សាលាក្រុង​ហើយ​ក្រោយមក ពង្រីក​ចូលទៅ​តំបន់​ដែល​រង​ផលប៉ះពាល់​ផ្សេងៗ​ទៀត​។
​ ​
​តាមរយៈ​រូបភាព​ថត​ដោយ​ដ្រូ​ន​បង្ហាញ​ពី​ភូមិ Safe Sleeping Village មាន តង់​យ៉ាងតិច ៥ ជួរ​ក្នុង ទីធ្លា​ចំណត​ដែល​ព័ទ្ធជុំវិញ​ដោយ​របង​ដែក​សំណាញ់​។ ហើយ​តង់​នីមួយៗ​ត្រូវបាន​គូស​គំនូស សម្គាល់​យ៉ាងច្បាស់ និង​រក្សា​គម្លាត​ពីគ្នា​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​វីដ​-១៩៕ ប្រែ​សម្រួលៈ​ខុម​