ក្លឹប​បាល់ទាត់​កូរ៉េ​បង្ខំចិត្ត​សូម​អភ័យទោស ដោយសារ​ប្រើប្រាស់​តុក្កតា​សិច​

252
ចែករម្លែក

​ក្លឹប​បាល់ទាត់ FC Seoul របស់​កូរ៉េខាងត្បូង​បាន​សូម​អភ័យទោស​បន្ទាប់ពី​ពួកគេ​ប្រើប្រាស់ តុក្កតា​សិច​ជំនួស​ឲ្យ​ម៉ា​រ៉ា​កាំ​ង ដើម្បី​បំពេញ​កៅអី​ទំនេរ អំឡុង​ការប្រកួត​នៅ​ក្របខណ្ឌ K League នៅ​ពហុកីឡាដ្ឋាន​ទំនេរ​មួយ​កាលពី​ថ្ងៃអាទិត្យ​។​
​ ​
​ការប្រកួត​របស់​ក្រុម Seoul ជាមួយ​ក្រុម Gwangju ត្រូវបាន​ធ្វើឡើង​ដោយ​គ្មាន​អ្នកទស្សនា ដោយសារតែ​វិធានការ​ទប់ស្កាត់​វីរុស​កូ​រ៉ូ​ណា​ដែល​បង្ក​ផលប៉ះពាល់​ទូទាំង​ពិភពលោក​។​
​ ​
​តុក្កតា​ខ្លះ​ត្រូវបាន​គេ​ស្លៀកពាក់​ក្នុង​ឈុត​របស់​ក្លឹប​ស្របពេល​តុក្កតា​ផ្សេងទៀត​មាន​កាន់ ជា​បដា​គាំទ្រ​ក្រុម​នីមួយៗ​ផងដែរ​។ ប៉ុន្តែ​អ្នកគាំទ្រ​ដែលមាន​ភ្នែក​មុត​ដែល​ទស្សនា​ការប្រកួត​នេះ តាម​កញ្ចក់​ទូរទស្សន៍​ភ្លាមៗ​នោះបាន​ចូល​បណ្តាញ​សង្គម​ភ្លាមៗ​ដើម្បី​លើកឡើង​ជា​ចម្ងល់​អំពី​អ្នក ទស្សនា​គ្មាន​សកម្មភាព​ទាំងនេះ​។​
​ ​
​អ្នកគាំទ្រ​ម្នាក់​បាន​សរសេរ​នៅលើ​គណនី Instagram ផ្លូវការ​ថា “​ចូល​មើល​ដើមទ្រូង​របស់​ពួកគេ គឺ​ធំ​ជាង​ម៉ា​រ៉ា​កាំ​ង​ធម្មតា​បួន​ដង​ឯណោះ​”​។​ក្លឹប​នេះ​បានចេញ​សេចក្តី ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ច័ន្ទ ដោយ​អះអាងថា ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រាប់​ខ្លួន​ថា មិនមែន ជា​តុក្កតា​សិច​ទេ ប៉ុន្តែ​សូម​អភ័យទោស ចំពោះ​ការខកខាន​មិនបាន​ពិនិត្យ​ជាមុន​។​
​ ​
​សេចក្តីថ្លែងការណ៍​បាន​លើកឡើងថា “​យើង​ចង់​នាំយក​ភាពសប្បាយ​រីករាយ​ខ្លះ​ដល់​ការប្រកួត ដែល​គ្មាន​អ្នកគាំទ្រ​ពិត និង​ផ្តល់​សារ​ថា យើង​អាច​ជម្នះ​ពេលវេលា​ដ៏​លំបាក​នេះ​។ យើង​សូម បញ្ជាក់ថា ម៉ា​រ៉ា​កាំ​ង​ត្រូវបាន​ផលិតឡើង​ដូចជា​មនុស្ស​ពិត ប៉ុន្តែ​គ្មានអ្វី​ទាក់ទិន​នឹង​តុក្កតា​សិច​ទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​