ហ៊ែ​ន​រីក ឃី​តា​រី​យ៉ាន ពិភាក្សា​ពី​អនាគត​នៅ​ក្លឹប Arsenal

150
ចែករម្លែក

ខ្សែបម្រើ ហ៊ែ​រិ​ក ឃី​តា​រី​យ៉ាន (Henrikh Mkhitaryan) បាន​ទម្លាយ​ពី​ផែនការ​អនាគត​របស់ខ្លួន បន្ទាប់ពី​ចំណាយពេល​ពេញ​មួយ​រដូវ​កាល​ខ្ចី​ជើង​នៅ​ក្លឹប Roma ។​
​ ​
​ឃី​តា​រី​យ៉ាន ធ្វើ​បានល្អ​អំឡុងពេល​លេង​ខ្ចី​ជើង​នៅ​ក្របខណ្ឌ​អ៊ីតាលី Serie A ហើយ​ការចរចា​ចាប់ ផ្តើម​កើតមាន​រវាង​ក្លឹប Roma និង​ក្លឹប​កាំភ្លើង​ធំ​ជុំវិញ​កិច្ចព្រមព្រៀង​អចិន្ត្រៃយ៍​។​
​ ​
​ក្លឹប​កាំភ្លើង​ធំ Arsenal ចង់បាន​ទឹកប្រាក់​១០​លាន​ផោន​សម្រាប់​អតីត​កីឡាករ​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ ធី​ត​រូបនេះ ខណៈ​ក្លឹប Arsenal ត្រៀម​កសាង​ក្រុម​នៅ​រដូវក្តៅ​នេះ​ចំពេល​មាន​វិបត្តិ​ហិរញ្ញវត្ថុ ដោយសារតែ​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​។​
​ ​
​ប៉ុន្តែ​ក្រុម​អ៊ីតាលី​នេះ​សង្ឃឹមថា នឹង​ផ្តល់​តម្លៃ​តិចជាង​នេះ​សម្រាប់​កីឡាករ​រូបនេះ ស្របពេល ឃី​តា​រី​យ៉ាន បានបង្ហាញ​អារម្មណ៍​ច្បាស់លាស់​ដោយ​អះអាងថា កីឡាករ​រូបនេះ​ពេញចិត្ត​ក្របខណ្ឌ Serie A ជាង​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​ឃី​តា​រី​យ៉ាន បាន​អះអាងថា “​ចាប់តាំងពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​មកដល់​ទីក្រុង​រ៉ូម ខ្ញុំ​មាន​អារម្មណ៍ល្អ​ខ្លាំង ណាស់​លើ​ក្លឹប​នេះ ទីក្រុង ហើយ​ប្រាកដ​ណាស់ វា​ប្រាកដជា​រឿង​ល្អ​ក្នុងការ​ស្នាក់នៅ​ទីនោះ​”​។​
​ ​
​ឃី​តា​រី​យ៉ាន បន្តថា “​ខ្ញុំ​សប្បាយចិត្ត​បានល្អ​ជាង​នៅទីនេះ​។ ការលេង​នៅ​អ៊ីតាលី​ជាមួយ​អ្នកគាំទ្រ ទាំងនោះ​គឺ​ពិតជា​អស្ចារ្យ​…​ខ្ញុំ​ពិតជា​សប្បាយរីករាយ​ណាស់​ក្នុង​លេង​នៅ​ទីក្រុង​រ៉ូម ហើយ​មាន​អ្នក គាំទ្រ​ដូច​ពួកគេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ ហ៊ែ​រិ​ក ឃី​តា​រី​យ៉ាន (Henrikh Mkhitaryan)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ