កីឡាករ​ដែល​បដិសេធ​មិន​ចូល​ហាត់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​មិនគួរ​បើកប្រាក់​ឈ្នួល​

153
ចែករម្លែក

​កីឡាករ​នៅ​ក្របខណ្ឌ Premier League ដែល​បដិសេធ​មិន​ហ្វឹកហាត់​ដោយសារតែ​ការបារម្ភ ពី​បញ្ហា​សុខភាព​ជាពិសេស​គឺ​វីរុស​កូ​រ៉ូ​ណា​វីរុស​មិនគួរ​ឲ្យ​ប្រាក់​ឈ្នួល​ទេ នេះ​បើតាម​ការអះអាង របស់​មន្ត្រី​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​បច្ចុប្បន្ន ក្រុមការងារ​កំពុងធ្វើកា​រងារ​ដាច់ដោយឡែក ប៉ុន្តែ​គេ​រំពឹងថា ក្រុម​កីឡាករ​នឹង​យល់ព្រម នៅ​ថ្ងៃ​ច័ន្ទ​ឲ្យ​ក្រុមការងារ​ចាប់ផ្តើម​ជាថ្មី​។ មន្ត្រី​ក្លឹប​មួយរូប​ដែល​គេ​មិន​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន និយាយថា “​ខ្ញុំ​មិន​គិតថា ពួកគេ​ទទួលបាន​ប្រាក់​ឈ្នួល​នោះទេ​។ យើង​មិន​ប្រាកដថា​តើ​ស្ថានភាព​អ្វី នៅក្រោម​កិច្ចសន្យា​របស់​ពួកគេ​នៅពេលនេះ​”​។​
​ ​
​មានការ​លើកឡើងថា កីឡាករ​មួយចំនួន​មាន​ភាពស្ទាក់ស្ទើរ​ក្នុង​ការបន្ត​ការហ្វឹកហាត់​និង​អាច បង្កើន​ហា​នី​ភ័យ​នៃ​ការឆ្លង​វីរុស​កូ​វីដ​១៩ បើទោះបី​ជាមាន​វិធានការ​ធ្វើតេស្ត​ទូលំទូលាយ​ដែលមាន ស្រាប់​សម្រាប់​ក្រុម​នីមួយៗ​ក៏ដោយ​។​
​ ​
​ខ្សែប្រយុទ្ធ​របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ដូចជា សឺ​ជី​អូ អា​ក្វេ​រ៉ូ (Sergio Aguero) ឌែ​ន​នី រ៉ូ​ស (Danny Rose) និង​មី​ឡាករ ម៉ា​ញូ​អែល ឡែ​ន​ហ្ស៊ី​នី (Manuel Lanzini) នៅ​ក្លឹប West Ham ស្ថិតក្នុង​ចំណោម កីឡាករ​ដែលមាន​ការ​ព្រួយបារម្ភ​ក្នុង​ការវិល​ត្រឡប់មក​ធ្វើ​ការងារ​ពេញលេញ​។​
​ ​
​កីឡាករ​ខ្លះ​រស់នៅ​ជាមួយ​ឬ​មាន​ទំនាក់ទំនង​ជាមួយ​សមា​ជិ​ក​គ្រួសារ​ដែល​ងាយ​រងគ្រោះ​ហើយ​ចង់​បង្កា​តាម​ដែល​អាចធ្វើ​ទៅបាន​។ នៅពេល​កីឡាករ​វិល​ត្រឡប់មក​ហ្វឹកហាត់​មាន​វិធានការ​នៅ​នឹង កន្លែង​ដោយ​មិន​អនុញ្ញាត​ឲ្យ​ទាក់​ជើង​ផ្តួល និង​ស្តោះ​ទឹកមាត់ ហើយ​រក្សា​គម្លាត​សង្គម​ដដែល​។ មានន័យថា មិនត្រូវ​ទាក់​ជើង​ផ្តួល ឬ​សោះ​ទឹកមាត់​និង​រក្សា​គម្លាត​សង្គម​ពី​ម្នាក់​ទៅ​ម្នាក់​គ្រប់ពេល​។​
​ ​
​ម្ចាស់​ក្លឹប​មួយ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ជឿថា ក្លឹប​នានា​នឹង​បោះឆ្នោត​គាំទ្រ​ការវិល ត្រឡប់ មកកាន់​ការហ្វឹកហាត់​ជា​ផ្នែក​តូចៗ ប៉ុ​ន្តេ​កីឡាករ​មួយ​ភាគ​ធំ​ស្ទាក់ស្ទើរ​មិន​ហ៊ាន​បង្កើន​សកម្មភាព ហ្វឹកហាត់​ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ​នៅ​ក្របខណ្ឌ Premier League