អ៊ីស្រាអែលផលិតម៉ាស់ការពារកូរ៉ូណា អាចចូលញ៉ាំអាហារនៅភោជនីយដ្ឋានដោយសុវត្ថិភាព

562
ចែករម្លែក

ក្រុមអ្នកច្នៃប្រឌិតជនជាតិអ៊ីស្រាអែលបានបង្កើតម៉ាស់ការពារមេរោគកូរ៉ូណាជាមួយមាត់បញ្ជាពីចម្ងាយ ដែលអាចឱ្យមនុស្សបរិភោគអាហារដោយមិនបាច់ដកម៉ាសចេញ ជាឧបករណ៍ដែលពួកគេនិយាយថាអាចធ្វើឱ្យការចូលទៅភោជនីយដ្ឋានមិនសូវមានគ្រោះថ្នាក់។

ដង្កៀបច្របាច់ ដែលធ្វើប្រតិបត្តិការដូចហ្វ្រាំងដៃកង់ដែរនោះ នឹងបើកមាត់នៅខាងមុខម៉ាស់ដើម្បីឱ្យអាហារឆ្លងកាត់បាន។

ដំណើរការនេះអាចមានភាពច្របូកច្របល់ជាមួយនឹងការ៉េមឬទឹកជ្រលក់ប៉ុន្តែអាហាររឹងជាងនេះអាចចូលបានយ៉ាងងាយ។

លោក អាសាហ្វ ជីតេលីស អនុប្រធានក្រុមហ៊ុន Avtipus Patents and Inventions បាននិយាយកាលពីថ្ងៃអង្គារទី១៩ឧសភាថា “ម៉ាស់នឹងបើកមាត់ដោយមេកានិចតាមរយៈការបញ្ជាពីចម្ងាយដោយដៃឬបើកមាត់ដោយស្វ័យប្រវត្តិនៅពេលណាដែលសមដាក់នៅពីមុខម៉ាស់។ បន្ទាប់មកអ្នកអាចញ៉ាំឬផឹកមួយសប្បាយហើយពេលអ្នកដកសមចេញ វានឹងបិទវិញ ហើយអ្នកត្រូវបានការពារពីវីរុសនិងមនុស្សផ្សេងទៀតដែលអង្គុយជាមួយអ្នក”។

ក្រុមហ៊ុនបាននិយាយថា ខ្លួនគ្រោងនឹងចាប់ផ្តើមផលិតម៉ាស់នេះក្នុងរយៈពេលប៉ុន្មានខែទៀត ហើយបានដាក់ស្នើសុំប៉ាតង់រួចហើយ។ ក្រុមហ៊ុននិយាយថាខ្លួនទំនងជានឹងលក់វាក្នុងតម្លៃពី ៣ ទៅ ១០ សេគែល (០,៨៥ ដុល្លារទៅ ១,៨៥ ដុល្លារអាម៉េរិក)៕ ដោយ៖ កញ្ញាដាលីស

ម៉ាស់សម្រាប់ញ៉ាំអាហារអាចនឹងលក់ក្នុងតម្លៃ ០,៨៥ ដុល្លារទៅ ១,៨៥ ដុល្លារអាម៉េរិក

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ