ម៉ូតូ​បុក​ជាមួយ​ម៉ូតូ របួស​៤​នាក់​នៅ​ស្រុក​ប្រាសាទបាគង​

198
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: យ៉ាងហោចណាស់​ក៏មាន​មនុស្ស​២​នាក់​បាន​រងរបួស​ធ្ងន់​និង​២​នាក់​ទៀត​របួសស្រាល ហើយ​ត្រូវបាន​បញ្ជូនមក​សង្គ្រោះ​នៅ​គ្លី​និក​ឯកជន​ស៊ឹង​រិទ្ធី​រ៉េត ក្រុង​សៀមរាប ខេត្តសៀមរាប បន្ទាប់ពី​ពួកគាត់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ C១២៥​បុក​ជាមួយ​ម៉ូតូ​ស្គុ​ប​ពី ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា រួចមក​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បាន​កើតឡើង​នៅវេលា​ម៉ោង​៧​និង​០៥​នាទី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០ ស្ថិតនៅ​ចំណុច​ភូមិ​ស្ទឹង ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល ស្រុក​ប្រាសាទបាគង បាន​និយាយថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បង្កឡើង​ដោយ​ម៉ូតូ​C១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៩ ពាក់​ផ្លាក​លេខ ស​.​រ ១AG ២៣៤៦ ជិះ​ឌុប​គ្នា​២​នាក់ បើកបរ​ដោយ​ឈ្មោះ ដឹប ឌុន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​គោក​ត្រាច ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បានធ្វើ​ដំណើរ​ពី​ទិស​លិចទៅ​ទិស​កើត​។​

​សមត្ថកិច្ច​បាន​បន្តថា លុះដល់​ចំណុចកើតហេតុ​ខាងលើ​ម៉ូតូ​C១២៥​បាន​បត់​ឆ្វេង ដោយ​មិន​ប្រុងប្រយ័ត្ន​បាន​ទៅបុក ម៉ូតូ​ស្គុ​ប​ពី ពណ៌​ស ពាក់​ផ្លា​លេខ ក្រចេះ ១D ៦៥៥៨ ជិះ​ឌុប​គ្នា​២​នាក់ បើកបរ​ដោយ​ឈ្មោះ លាង ចាន់​ដា​រ៉ូ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​រកា​កំបុត ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បណ្តាលអោយ​របួសធ្ងន់​ទាំងសងខាង ហើយ​ត្រូវបាន​បញ្ជូនមក​សង្គ្រោះ​នៅ​គ្លី​និក​ឯកជន​សុឹ​ង​រិទ្ធី​រ៉េត ក្រុង​សៀមរាប ខេត្តសៀមរាប រីឯ​អ្នករួមដំណើរ​ជាមួយ​បាន​របួសស្រាល​។​

​សមត្ថកិច្ច​បាន​បន្តថា ជនរងគ្រោះ​ខាង​ម៉ូតូ​C១២៥ គឺមាន​ឈ្មោះ ដឹប ឌុន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​អ្នករួមដំណើរ​មានឈ្មោះ ភាព ឃុ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, អ្នក​ទាំង​២​រស់នៅ​ភូមិ​គោក​ត្រាច ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​ចំណែក​ខាង​ម៉ូតូ​ស្គុ​ប​ពី គឺមាន​លាង ចាន់​ដា​រ៉ូ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង​អ្នករួមដំណើរ​មានឈ្មោះ ទ្រី ខេមរា ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, អ្នក​ទាំង​២​រស់នៅ​ភូមិ​រកា​កំបុត ឃុំ​ត្រពាំង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​ចំណែកឯ​ម៉ូតូ​ទាំងពីរ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម