អង្គការ​សា​អូ​រី បណ្តុះបណ្តាល​វិជ្ជាជីវ​ជន​មាន​ពិការភាព​ឲ្យ​រៀន​តម្បាញ​ដោយ​ដៃ​និង​អំពាវនាវ​រក​ជំនួយ​

156
ចែករម្លែក

ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: នាយិកា​អង្គការ សា​អូ​រី បណ្តុះបណ្តាល​វិជ្ជាជីវ​ដល់​ជន​ដែលមាន​ពិការភាព​ប្រុស​ស្រី ឲ្យ​ចេះ​តម្បាញ​ដោយ​ដៃ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

​លោកស្រី អ៊ុ​អមរារ​ត្ន័ នាយិកា​អង្គការ សា​អូ​រី បាន​អំពាវនាវ​ដល់​អតិថិជន សប្បុរសជន នៅក្នុង​ប្រទេស​និង​ក្រៅប្រទេស មេត្តាជួយ​ឧបត្ថម្ភ​ផ្តល់​ហិរញ្ញវត្ថុ និង​សម្ភារៈប្រើប្រាស់​ដល់​អង្គកា​រ​សា​អូ​រី ដែលមាន​អាយុ​ទើបតែ​៨​ខែ កំពុងមាន​ការខ្វះខាត ដើម្បី​ជួយ​បណ្តុះបណ្តាល​វិជ្ជាជីវ​ដល់​ជន​មាន​ពិការភាព អោយ​ចាប់យក​ជំនាញ​តម្បាញ​ដោយ​ដៃ​សំរាប់​ផ្គង់​ផ្គង់​ជីវភាព​រស់នៅ​ឲ្យ​បាន​ប្រសើរឡើង​នៅក្នុង​សង្គមជាតិ ជៀស​ផុតពី​ការដែល​ពួក​សម្ងំ​រស់​នៅតែ​ក្នុងផ្ទះ ឬ​ដើរ​សុំទាន​គេ​ដើម្បី​តែ​ការ​រស់​។​

​នាយក​ប្រតិបត្តិ​អង្គការ​សា​អូ​រី​បាន​បញ្ជាក់ថា​៖ អង្គការ​សា​អូ​រី​របស់​លោកស្រី​បាន​បង្កើតឡើង​និង​ចុះបញ្ជី​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​៩ ខែកញ្ញា ឆ្នាំ​២០១៩ បន្ទាប់ពី​លោកស្រី​បានបញ្ចប់​អាហារូបករណ៍​រយៈពេល​១​ឆ្នាំ រៀន​ពី​បច្ចេកទេស​តម្បាញ​ដោយ​ដៃ និង​រៀន​អំពី​ការ​រងារ​ក្នុង​ភាពជា​អ្នកដឹកនាំ​ជន​មាន​ពិការភាព នៅក្នុង​ប្រទេស​ជប៉ុន​។​

​លោកស្រី​បាន​បន្តថា​៖ ការពិត​មុនពេល​បង្កើត​អង្គការ​មួយ​នេះ​ឡើង​លោកស្រី​មាន​សកម្មភាព​ជួយ​ដល់​ជន​មាន​ពិការភាព​រយះពេល​១០​ឆ្នាំ​ហើយ​ដោត​សារ​លោកស្រី​ក៍​ជា​ជន​មាន​ពិការភាព​គឺ​ស្វិតជើង​ខាងឆ្វេង​ផង​នោះ ។​

​នៅមុន​ពេល​បាន​អាហារូបករណ៍​ទៅ​ប្រទេស​ជប៉ុន គឺ​លោកស្រី​ជា​និ​សិ​ត្ស​ភាសា​ស​អង់គ្លេស​ឆ្នាំ​ទី​២ ដែល​បច្ចុប្បន្ន​លោកស្រី​ជា​សាស្ត្រាចារ្យ​បង្រៀន​ភាសា​អង់គ្លេស​នៅ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត និង​បង្រៀន​សាកលវិទ្យាល័យ​ពុទ្ធ​កៈ​សិក្សា សីហនុ​រាជ ខេត្តកំពង់ឆ្នាំង នៅ​វត្ត​អារញ្ញ ក្រុង​កំពង់ឆ្នាំង និង​ក្រៅ​ម៉ោង​ធ្វើការ​ត្រូវ​បង្ហាត់​គួរ​ភាសា​អង់គ្លេស​នៅផ្ទះ និង​ធ្វើការ​នៅក្នុង​អង្គការ​សា​អូ​រី ជា​នាយ​ប្រតិបត្តិ ដោយសារតែ​ការអាណិតអាសូរ​ដល់​ជន​មាន​ពិការភាព លោកស្រី​បាន​ចំណាយ​ប្រាក់ខែ​របស់លោក​ស្រី​ទាំងអស់ ដើម្បី​ជួយ​ដល់​កា រងារ​ក្នុង​អង្គការ​សា​អូ​រី​អោយ​ដំណើរការឡើង​ជាង​៩​ខែ​មកហើយ​។​

​ទស្សនៈវិស័យ​និង​គោលបំណង​របស់​អង្គការ​សា​អូ​រី​៖ ១​គឺ​ចង់អោយ​ជន​មាន​ពិការភាព​មានឱកាស​រៀន​ជំនាញ​តម្បា ញ​ដោយ​ដៃ​របស់​ពួកគេ​ផ្ទា​លើ ២.​អោយ​ជន​មាន​ពិការភាព​មានការ​ងារ​ធ្វើ​សមរម្យ ៣.​អោយ​ជីវិត​ជន​មាន​ពិការភាព​ប្រសើរឡើង ដោយ​មិន​ចង់ឃើញ​ជន​មាន​ពិការ​សម្ងំ​ពួន​តែ​ក្នុងផ្ទះ​១០​ទៅ​២០​ឆ្នាំ ឬ​ដើរ​សុំទាន​គេ​ដើម្បី​រស់​នោះឡើយ ។

​លោកស្រី​នាយ​ការ​បាន​អោយដឹងទៀតថា ការបណ្តុះបណ្តាល​តម្បាញ​ដោយ​ដៃ​នេះ គឺជា​ចំណែក​មួយ​ជួយ​អោយ​ជន​មាន​ពិការភាព​មាន​ចលនា​ដៃជើង​និង​ស្មារតី ដូចជា​ការហាត់​ប្រាណ​ផងដែរ ចេះ​គិតគូរ​ក្នុងពេល​ធ្វើ​ចលនា​តម្បាញ​ដោយ​ដៃ​របស់​ខ្លួនឯង និង​មានឱកាស​មកជួបជុំ​មិត្ត​ភ័​ក្ត​ដែលមាន​ពិការភាព​ដូចគ្នា មានបទពិសោធន៍​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​។​

​ក្នុងនោះ​ជន​មាន​ពិការភាព​ដែល​មក​ទទួល​ការបណ្តុះបណ្តាល​សព្វថ្ងៃ​សរុប​មាន​ចំនួន​១១​នាក់​និង​បានមក​រៀនសូត្រ​ជាប្រចាំ​ចន្លោះ​ពី​៣​នាក់​ទៅ​៥​នាក់ ដោយសារ​ការ​មក​រៀន​ចាំបាច់​ត្រូវមាន​ក្រុម​គ្រួ សារ​ជូន​មក​មិនអាច​ធ្វើដំណើរ​មក​ដោយ​ខ្លួនឯង​បានឡើយ​គឺ​ខ្វះ​មធ្យោបាយ​ជួយ​ដឹកជញ្ជូន​ប្អូនៗ​ដែលជា​ជនពិការ ។

​ដោយឡែក​កន្លែង​រៀនសូត្រ​ក្នុង​អង្គការ​នៅមាន​ការខ្វះខាត​គ្មាន​ក​ន្លែ​ង​ជំរាល​សំរាប់​ជន​មាន​ពិការភាព បុគ្គលិក​កុងត្រា​ក្នុង​អង្គការ​មាន​៣​នាក់ បុ​គ្ក​លិ​ក​ស្ម័គ្រ​ចិត្តជា​យុវជន​មាន ៨​នាក់​ដែល​កំពង់​បំពេញការងារ​សព្វថ្ងៃ ។

​លោកស្រី​នាយិកា​អង្គការ​សា​អូ​រី​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​អតិថិជន សប្បុរសជន មេត្តាជួយ​ឧបត្ថម្ភ​ជា​ថវិការ​ឬ​សម្ភារៈ ឬ​ជួយ​ទិញ​ផលិតផល​ក្រ​ម៉ា ដែលជា​ស្នាដៃ​ជន​មាន​ពិការភាព​ក្នុង​អង្គការ​សា​អូ​រី គឺ​ពិតជា​បាន​ជួយ​រួមចំណែក​ទំនុកបំរុង​អោយ​ជន​មាន​ពិការភាព​មានការ​ងារ​ធ្វើ និង​មាន​ជីវភាព​ប្រសើរឡើង​ផងដែរ​៕ ល​