កងរាជអាវុធហត្ថ​ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១៥​នាក់ ករណី​គ្រឿងញៀន បញ្ជូនទៅ​តុលាការ​

274
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: កងរាជអាវុធហត្ថ​ក្រុង​សៀមរាប បាន​ចុះបង្ក្រាប ករណី​ចែកចាយ និង រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១៥​នាក់ រួម​នឹង​ដកហូត​បាន​វត្ថុតាង​មួយចំនួន​។​

​ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​ចែកចាយ និង រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ខាងលើ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៤០​នាទី ថ្ងៃទី​១៩ ខែឧសភា​ឆ្នាំ​២០២០ ស្ថិតនៅ​ចំណុច​ក្នុង​វត្ត​គោកចក ក្នុងភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​កងរាជអាវុធហត្ថ បាន​និយាយថា ករណី​បង្ក្រាប​គ្រឿងញៀន​ខាងលើ យើង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​នាក់ បន្ទាប់​បាន​បន្ត​នីតិវិធី តាម​ចាប់​បក្សពួក​បន្តទៀត​បា​ន​ចំនួន​១៣​នាក់​បន្ថែមទៀត ក្នុងនោះ​មាន​ស្រី​ចំនួន​៣​នាក់ ស្ថិតនៅ​ចំណុច​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។

​សមត្ថកិច្ច​បាន​បន្តថា ជនសង្ស័យ​ទាំង​១៥​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​គឺមាន​ទី​១ ឈ្មោះ ឡឹ​ក ប៊ុន​នាគ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប​ខេត្តសៀមរាប​, ទី​២-​ឈ្មោះ សន លី​ហួ ភេទ​ប្រុស
​អាយុ​១៦​ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​, ទី​៣ ឈ្មោះ វ័​ន្ត ហូត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​គោក​តា​ចាន់ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​, ទី​៤ ឈ្មោះ សី​ុ សុ​បិ​ុ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​គោក​តា​ចាន់ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​, ទី​៥ ឈ្មោះ ហុង រ៉ូ​សាលី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ល្អក់ ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​, ទី​៦ ឈ្មោះ​ខៀវ សុ​វណ្ណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​, ទី​៧ ឈ្មោះ សម្បត្តិ វិសុទ្ធ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​, ទី​៨ ឈ្មោះ ផេង សុភ​ត្ត្រា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​មណ្ឌល​៣ ស​ង្តា​ត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​, ទី​៩ ឈ្មោះ សុខ សុវណ្ណ​ដា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​, ទី​១០​ឈ្មោះ ឱ ជី​វ័​ន្ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​, ទី​១១ ឈ្មោះ សុ​ី សុ​វិ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​គោក​តា​ចាន់ ស​ង្តា​ត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​, ទី​១២ ឈ្មោះ អី សុខលាភ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​, ទី​១៣ ឈ្មោះ ហេង ម៉ា​រី​ម៉ា ភេទ​ស្រី អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​, ទី​១៤ ឈ្មោះ យ៉ា ហ្វា​រី​ដា ភេទ​ស្រី អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​តា​គង់ សង្កាត់​សំបួរ ក្រុង​សៀមរាប ខេត្តសៀមរាប , និង​ទី​១៥ ឈ្មោះ ផែន ដា​រ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ចំណែក​ដកហូត​វត្ថុតាង​រួមមាន ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា ម៉ា​ទឹកកក​ចំនួន ០២​កញ្ចប់​, -​ទូរស័ព្ទដៃ​ចំនួន ១០​គ្រឿង​។​

​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​បញ្ជូន​បន្តទៅ​ការិយាល័យ​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម