ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​នៅ​អង់គ្លេស​កើនឡើង​ដល់​៤១.០០០ នាក់​ ជាប់​ចំណាត់ថ្នាក់​ទី​២​ក្នុង​លោក​

204
ចែករម្លែក

​យោង​តាម​ស្ថិតិ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​ខែ​ឧសភា បានឱ្យដឹង​ថា​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​១៩ បាន​កើនឡើង​ដល់​៤១.០០០ នាក់​ ដោយ​មនុស្ស​ជិត​១០.០០០​នាក់​​បាន​ស្លាប់​នៅតាម​មណ្ឌល​ថែទាំ​សុខភាព​នៅ​ប្រទេស​អង់គ្លេស​និង​នៅ​ប្រទេ​សវែល​។

​ការិយាល័យ​ស្ថិតិ​ជាតិ (ONS) នេះ​បាន​និយាយថា ដោយ​គិត​មក​ត្រឹម​ថ្ងៃទី​៨​ខែ​ឧសភា​មាន​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​ចំនួន ៤១.០២០ នាក់​នៅ​ទូទាំង​ប្រទេស​អង់គ្លេស​។​

​ដោយមាន​អ្នកស្លាប់​រាប់រយ​នាក់​នៅ​តែ​ត្រូវបាន​រាយការណ៍​ជា​រៀង​រាល់​ថ្ងៃនោះ មានន័យថា​ចំនួន​អ្នកស្លាប់​បច្ចុប្បន្ន​នេះ​គឺ​មាន​ចំនួន​ខ្ពស់បំផុត​រួច​ទៅ​ហើយ​នៅ​អឺរ៉ុប​និង​ជាប់​ចំណាត់ថ្នាក់​ទី​២ បន្ទាប់​​ពី​សហរដ្ឋ​អាម៉េរិក​៕/Ha

អ្នកដំណើ​រពាក់​ម៉ាស​ការពារ​ជំងឺ​កូវី​ដ​១៩ រង់ចាំ​ឡើង​ជិះ​រថយន្ត​ក្រុង​នៅ​ទីក្រុង​ឡុង​ដ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម