ជន​មិន​ស្គាល់មុខ​បាញ់​១​គ្រាប់​ផ្អើល​សមត្ថកិច្ច​ខណ្ឌ​៧​មករា ​ទាំង​កណ្ដាលយប់​

194
ចែករម្លែក

ដោយ​: សម្បត្តិ / ភ្នំពេញ​: បុរស​ម្នាក់​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ បាន​បើករថយន្ត​មក​បាញ់​មួយ​គ្រាប់ក្បែរ​ផ្ទះ​អ្នកធំ​ផ្អើល​សមត្ថកិច្ច​ខណ្ឌ​៧​មករា ទាំង​កណ្ដាលយប់ តែ​សមត្ថកិច្ច​សូម្បីតែ​សម្បក​គ្រាប់​ក៏​រក​មិនឃើញ ហេតុការណ៍​កើតឡើង​នៅវេលា​ម៉ោង​១៖៣០​នាទី​រំលង​អ​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ នៅ​ជិត​ស្តុ​ប​ស្ពាន​អាកាស​អូ​ឡាំ​ព្យា សង្កាត់ អូរឫស្សី​២ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។

​បើតាម​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹងថា​​មុនពេល​កើតហេតុ សមត្ថកិច្ច​កំពុងតែ​ឈរ​ល្បាត នៅ​ចំណុច​ស្តុ​ប​អូ​ឡាំ​ព្យា ស្រាប់​តែមាន​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង បើក​ដោយ​បុរស​ម្នាក់​មកដល់​កន្លែងកើតហេតុ ក៏​ដក​កាំភ្លើង​បាញ់​មួយ​គ្រាប់ ហើយ​បើករថយន្ត​គេចខ្លួនបាត់​ស្រមោល​តែម្ដង​។

​ក្រោយ​កើតហេតុ​​ សមត្ថកិច្ច​ខណ្ឌ​៧​មករា ធ្វើការ​ស្វែងរក​សម្បក​គ្រាប់​ដែល​ខ្មាន់កាំភ្លើង បាន​បាញ់​​ ប៉ុន្តែ​រក​មិនឃើញ​។ ជា​ចុងក្រោយ​ប្រជាពលរដ្ឋដែល​រស់ នៅ​កន្លែងកើតហេតុ សូម​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ខណ្ឌ​៧ មករា​ជួយ​ស្វែងរក​ខ្មាន់កាំភ្លើង​មក​ផ្ដន្ទាទោសទៅតាម​ផ្លូវច្បាប់​ដើម្បី​សុវត្ថិភាព ក្នុងការ​រស់នៅ​របស់​ពួកគាត់​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម