ត្រាំនិយាយថា ករណីកូវីដ១៩នៅអាម៉េរិកច្រើនសន្ធឹកគឺជា “គ្រឿងសញ្ញាកិត្តិយស” ខណៈការស្លាប់ត្រូវគេព្យាករណ៍ថានឹងកើនឡើងដល់១១៣.០០០នៅពាក់កណ្តាលខែមិថុនា

269
ចែករម្លែក

ប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំកាលពីថ្ងៃអង្គារ ទី១៩ ឧសភា បាននិយាយថា វាជា “គ្រឿងសញ្ញាកិត្តិយស” ដែលសហរដ្ឋអាម៉េរិកមានចំនួនអ្នកឆ្លងកូវីដ១៩ជាង ១,៥ លាននាក់ ដែលជាចំនួនឆ្លងខ្ពស់បំផុតនៅលើពិភពលោក ខណៈការស្លាប់ទាក់ទងនឹងកូវីដ១៩ក្នុងចំណោមជនជាតិអាម៉េរិកត្រូវគេប៉ាន់ស្មានថាមានចំនួនដល់ទៅជាង ១១៣.០០០ នាក់នៅពាក់កណ្តាលខែមិថុនា។

លោកត្រាំបានប្រាប់អ្នកយកព័ត៌មានអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅឯសេតវិមានកាលពីថ្ងៃអង្គារថា “ខ្ញុំចាត់ទុកវាជាគ្រឿងសញ្ញាកិត្តិយស ពិតជាណាស់វាជាគ្រឿងសញ្ញាកិត្តិយស។ វាជាកិត្តិយសដ៏អស្ចារ្យចំពោះការធ្វើតេស្តនិងការងារទាំងអស់ដែលក្រុមអ្នកជំនាញបានធ្វើ”។

សហរដ្ឋអាម៉េរិកបានកត់ត្រាករណីឆ្លងកូវីដ១៩ដែលបានបញ្ជាក់ជាង ១,៥ លាននាក់និងអ្នកស្លាប់ ៩១.៦០០ នាក់គិតត្រឹមថ្ងៃអង្គារ ប៉ុន្តែការព្យាករណ៍ដែលបានចងក្រងពីប៉ាន់គំរូចំនួន ៩ ពីស្ថាប័នដាច់ដោយឡែកដទៃទៀត បានប៉ាន់ស្មានថា ប្រជាជនអាម៉េរិកប្រហែលជា ២២.០០០ នាក់ទៀតនឹងស្លាប់ដោយសារជំងឺនេះក្នុងរយៈពេល ២៥ ថ្ងៃខាងមុខ។

មណ្ឌលព្យាករណ៍កូវីដ១៩នៅឯសាកលវិទ្យាល័យម៉ាសសាឈូសសេតបាននិយាយនៅលើវេបសាយរបស់ខ្លួនថា “ការព្យាករណ៍ថ្មីសម្រាប់ការស្លាប់នៅអាម៉េរិកនៅត្រឹមថ្ងៃទី ១៣ ខែមិថុនាគឺប្រហែល ១១៣.០០០ នាក់ ក្នុងនោះមានឱកាស ១០ ភាគរយអាចឃើញតិចជាង ១០៧.០០០ នាក់និងឱកាស ១០ ភាគរយអាចឃើញច្រើនជាង ១២១.០០០ នាក់”។

ការប៉ាន់ស្មានជាមធ្យមគឺស្លាប់ ១១៣.៣៦៤ នាក់គិតត្រឹមថ្ងៃទី១៣មិថុនា។

សហរដ្ឋអាម៉េរិកបានអនុវត្តការធ្វើតេស្តជាង ១១,៨ លានដើម្បីរកកូវីដ១៩ នេះបើយោងតាមគម្រោងតាមដានកូវីដ បន្ទាប់ពីរដ្ឋាភិបាលបានជួបប្រទះការពន្យារពេលក្នុងការធ្វើតេស្តការបង្កើតនិងការផលិតឧបករណ៍ធ្វើតេស្ត។

ប្រទេសនេះនៅតែបន្តប្រឈមនឹងកង្វះឧបករណ៍ធ្វើតេស្តនិងកំណត់អាទិភាពសម្រាប់តែអ្នកដែលសមនឹងទទួលការធ្វើតេស្តប៉ុណ្ណោះ។ ទោះយ៉ាងណា ផ្ទុយពីការអះអាងរបស់លោកត្រាំ កម្រិតធ្វើតេស្តនៅសហរដ្ឋអាម៉េរិកមិនមានអីអស្ចារ្យទេ។

ទិន្នន័យរបស់ Bloomberg បានបង្ហាញថា សហរដ្ឋអាម៉េរិកដើរចាញ់ចក្រភពអង់គ្លេស អ៊ីតាលី និងអាល្លឺម៉ង់ដាច់បើនិយាយពីរឿងធ្វើតេស្តលើរាល់មនុស្ស១០០០នាក់។

ទិន្នន័យនេះរកឃើញថានៅអាម៉េរិកការធ្វើតេស្តមានតែ ៧,៨ នាក់ប៉ណ្ណោះរាល់មនុស្ស ១០០០ នាក់ គឺចាញ់ឆ្ងាយណាស់បើធៀបនឹងប្រទេសដូចជា នូវែលសេឡង់ អូស្ត្រាលី និងកូរ៉េខាងត្បូង ដែលបានធ្វើតេស្តមនុស្សក្នុងចំនួនច្រើនសន្ធឹកសន្ធាប់ដើម្បីរកកូវីដ១៩។ នេះយោងតាមទិន្នន័យរៀបចំឡើងដោយ Our World In Data៕ ដោយ៖ កញ្ញាដាលីស

លោកត្រាំចាត់ទុកការរកឃើញពលរដ្ឋខ្លួនឆ្លងកូវីដ១៩ច្រើនព្រោះមានការធ្វើតេស្តច្រើនជាងគេលើលោក

ទីតាំងផ្សាយពាណិជ្ជកម្ម