មន្ត្រី​សង្គម​កិ​ច្ចៈ សូមអ្នក​ពាក់ព័ន្ធ​ជាពិសេស​មណ្ឌល​នានា កុំ​ទម្លាក់​ដៃ​ចំពោះ​ជំងឺ​កូ​វីដ ១៩

105
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ លោក តូច ចាន់នី អគ្គនាយក​បច្ចេកទេស នៃ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាន​ក្រើនរំឭក​ដល់​ស្ថាប័ន​ក្រោម​ឱវាទ​របស់​ក្រសួង និង អ្នកពាក់ព័ន្ធ​ឱ្យ​បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ ១៩ ថា “ ថ្វី​ដ្បិត កម្ពុជា មិនបាន​រកឃើញ​អ្នក​ឆ្លង​ថ្មី នៃ ជំងឺ​កូ​វីដ ១៩ ក៏ពិតមែន ប៉ុន្តែ កម្ពុជា មិនទាន់​ប្រកាសថា ការប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល នៃ ជំងឺ​កូវ​ដី ១៩ បានបញ្ចប់​ទេ ខណៈ​ប្រទេសជិតខាង ក៏​កំពុង​រង​ការ​ញាំញី​ដោយ​ជំងឺ​នេះ​នៅឡើយ ហេតុនេះ​ស្ថាប័ន​ទាំងអស់​ដែល​ចំណុះ​ក្រសួង​សង្គមកិច្ច ពិសេស​មណ្ឌល​នានា ដែលជា​កន្លែង​រស់នៅ​ប្រមូលផ្តុំ ដូច​ជាម​ណ្ឌ​កុមារកំព្រា ម​ណ្ឌ​ស្តារនីតិសម្បទា មណ្ឌល​បន្សាប​គ្រឿងញៀន និង មណ្ឌល​ជនពិការ ជាដើម ទោះជា​ក្រោម​ឱវាទ​រដ្ឋ ឬ ក្រោម​ការគ្រប់គ្រង​រប​ស់​អង្គការ​ក៏ដោយ មេត្តា​កុំ​ទម្លាក់​ដៃ​ឱ្យ​ទាល់តែសោះ ពោលគឺ​ត្រូវ​បន្ត​អនុវត្ត​វិធានការ​ការពារ ទប់ស្កាត់​នូវ​ការឆ្លង​ជំងឺ​កូវ​ដី ១៩ ឱ្យបាន​ខ្ជាប់ខ្ជួន​តទៅទៀត ព្រោះ កម្ពុជា មិនទាន់មាន​សុវត្ថិភាព​ពី​កូ​វីដ ១៩ នៅឡើយ​ទេ “ ។

លោក តូច ចាន់នី អគ្គនាយក​បច្ចេកទេស នៃ ក្រសួង​សង្គមកិច្ច ( រូបៈ មេសា )


​គប្បី​រំឭកថា អ្នកជំងឺ​កូវ​ដី ១៩ ចុងក្រោយ​នៅ កម្ពុជា ត្រូវបាន​ព្យាបាល​ឱ្យ​ជាសះស្បើយ​កាលពី​ថ្ងៃទី ១៦ ខែ ឧសភា នេះ ហើយ​មិនបាន​រកឃើញ​អ្នក​ឆ្លង​ថ្មី តាំងពី​ពាក់​កណ្តាលខែ មេសា មកម្ល៉េះ គឺ​ប្រការ​នេះឯង​ហើយ បណ្តាលឱ្យ​សាធារណជន និយាយ​ជារួម និង មណ្ឌល​រស់នៅ​ប្រមូលផ្តុំ​និយាយ​ដោយឡែក ត្រូវបាន​មើលឃើញថា បាន​បន្ថយ​ការប្រុងប្រយ័ត្ន​មួយកម្រិត រហូតដល់​ហ៊ាន​ជួបជុំគ្នា​ប្រើប្រាស់​គ្រឿង​ស្រវឹង​ក៏មាន ។​


​ប៉ុន្តែ​ជា​បន្តបន្ទាប់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងសុខាភិបាល និង អង្គការ​សុខភាព​ពិភពលោក តែងតែបាន​ក្រើនរំឭក​សំណូមពរ និង ពន្យល់​យ៉ាង​ទទូចថា ត្រូវតែ​បន្ត​ការប្រុងប្រយ័ត្ន និង អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការការពារ​ខ្លួន ដូចជា​លាង​សម្អាត​ដៃ ពាក់​ម៉ាស់​នៅពេល​ចាំបាច់ និង នៅ​ឱ្យ​ឃ្លាត​គ្នា​ពី ១ ទៅ ២ ម៉ែត្រ​ជាដើម ហើយ​ថា​គ្រប់ពេលវេលា គ្រប់​កាលទេស និង គ្រប់​ករណី​ទាំងអស់ កម្ពុជា អាច​នឹងរង​ការវាយប្រហារ​ដោយ​រលក​ទី ២ នៃ ជំងឺ​កូ​វីដ ១៩ ដែល​អាច​នឹង​ធ្ងន់ធ្ងរ​ជាង​អ្វីដែល​កម្ពុជា បាន​រង​កន្លងមក ប្រសិនបើ​កម្ពុជា ធ្វេសប្រហែស ។​


​ចំពោះ​មណ្ឌល​នានា​ដែលជា​កន្លែង​រស់នៅ​ប្រមូលផ្តុំ ជាពិសេស​ម​ណ្ឌ​ដែល​មនុស្ស​នៅ​ទីនោះ​ជា​អ្នកមាន​បញ្ហា​ផ្លូវចិត្ត ដូចជា​មណ្ឌល​បន្សាប​គ្រឿង​ញៀន និង មណ្ឌល​ថែទាំ និង ស្តារនីតិសម្បទា​ជន​វិបល្លាស​ស្មារតី ជាដើម គឺជា​កន្លែង​ដែល​ប្រឈម​ខ្ពស់​ក្នុងការ​ឆ្លង​ជំងឺ​កូ​វីដ ១៩ គឺ​ក្នុងន័យ​នេះហើយ ទើប​លោក តូច ចាន់នី តែងតែបាន​ក្រើនរំឭក​ជា​បន្តបន្ទាប់​ដ​ល់​អ្នកគ្រប់គ្រង​មណ្ឌល​ទាំងនោះ ឱ្យ​ប្រុងប្រយ័ត្ន​ជានិច្ច​ចំពោះ​ជំងឺ​កូវ​ដី ១៩ ៕ Kh

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ