មន្ត្រីថា ដីរដ្ឋនៃកងកម្លាំង នៅអាងត្រពាំងថ្មជម្រៅតែ៥ម៉ែត្រ, ឯដីរដ្ឋ ធនធានទឹកមានតែនៅពីអ័ក្សទំនប់អាង៨០ម៉ែត្រ

200
ចែករម្លែក

ដោយ ៖  ប.ជ័យ / បន្ទាយមានជ័យៈមន្ត្រីអាជ្ញាធរដែនដីនិងជំនាញសុរិយោដីស្រុកភ្នំស្រុកថា ដីរដ្ឋនៃកងកម្លាំងនៅអាងត្រពាំងថ្មមានបណ្តោយជាប់ផ្លូវប្រវែង៣០គុណជម្រៅតែ៥ម៉ែត្រ, ឯដីរដ្ឋធនធានទឹកមានតែនៅពីទំនប់អាង៨០ម៉ែត្រ។ក្រៅពីនោះជាដីឯកជនរបស់ពលរដ្ឋ។ ហេតុនេះ អាជ្ញាធរនិងជំនាញពុំបានឃុបឃឹតគ្នាដើម្បីលក់ដីរដ្ឋឡើយ ។

លោកយឹម សំណាង អភិបាលស្រុកភ្នំស្រុកប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី១៧ខែឧសភាថា ៖ ដីដែលថារដ្ឋបាលស្រុកអាណត្តិមុនបានអនុញ្ញាតិអោយអង្គភាពនគរបាលស្រុកនិងប៉ុស្តិ៍រដ្ឋបាលឃុំធ្វើស្នាក់ការការពារសន្តិសុខសណ្តាប់ធ្មាប់ក្នុងរដូវបុណ្យឬឱកាសភ្ញៀវទេសចរណ៍ទៅកំសាន្តនៅអាងត្រពាំងថ្មនោះមានជម្រៅពីថ្នល់ឡើងទៅក-ទំនប់អាងមានបណ្តោយ៣០ម៉ែត្រជម្រៅតែ៥ម៉ែត្រ ហើយពុំមានដីដែលអនុញតិសម្រាប់កម្លាំងកងរាជអាវុធហត្ថនិងផ្នែកសឹករងស្រុក(យោធាស្រុក) ឡើយ ។លោកបន្តថា ចំពោះដីម្តុំនោះដល់ពីក្រោយស្នាក់ការនោះជាដីកម្មសិទ្ធិឯកជនរបស់បា្រជាពលរដ្ឋពីយូរមកហើយ ។លោកអភិបាលស្រុកភ្នំស្រុកនិយាយបន្តថា ៖ ចំពោះដីរដ្ឋឬសារពើរភ័ណ្ឌនៃមន្ទីរ/ក្រសួងធនធានទឹកនិងឧតុនិយមគឺស្ថិតនៅ៨០ម៉ែត្រគិតពីអ័ក្សនៃទំនប់អាង(ត្រពាំងថ្ម) ចុះក្រោមប៉ុណ្ណោះ ។ 

ក្នុងនោះមានដីនៅខាងត្បូងនិងខាងកើតទំនប់អាងដែលរដ្ឋបាលស្រុកអាណត្តិមុន(អាណត្តិលោកសេង គី ជាអភិបាលស្រុក) បានចេញដីកាអោយធ្វើរោងនិងខ្ចូសសម្រាប់លក់អាហារនិងភេសជ្ជៈជូនភ្ញៀវចំនួន៣៣តូប/ខ្ចូស ។

ចំពោះ ដីបឹងត្រាវ បឹងកំប្លោកនិងឈូកសងខាងផ្លូវឡើងទំនប់អាង(ខាងត្បូងនិងខាងជើង) គិតត្រឹមដីទើបសាងសង់ហាងកាហ្វេកុងតឺនើរ ជាដីបម្រុងឬដីរដ្ឋបាលរបស់ឃុំប៉ោយចារ(ឬហៅថាដីរដ្ឋរបស់ឃុំ មិនមែនដីរបស់ធនធានទឹកទេ) ។ ពោលគឺបណ្តោយនោះប្រវែង១.០០០ម៉ែត្រ ស្ទើរជាដីមានកម្មសិទ្ធិដូចជា៖ ដីរបបពេទ្យ  ដីរបបសេនាជន  ដីគណបក្សឃុំ ដីដោះដូរនឹងសេវាករទឹកស្អាតនិងដីដោះដូរមណ្ឌលសុខភាពឃុំ (ពីដីក្នុងវត្តឧត្តមរត្យាមត្រពាំងថ្មទៅម្ចាស់ដីទី១និងម្ចាស់ដីថ្នូរទី២) ។គ្រាន់តែដីទាំងនោះ ម្ចាស់ខ្លះក៏អាស្រ័យផល ខ្លះចាក់ដី   និងខ្លះទុកនៅនៅទំនេរសិន។

ចំពោះដីនៅក្រោយស្នាក់ការសន្តិសុខនិងសណ្តាប់នគរបាលដែលលោកយ៉ត សុផល អធិការនគរបាលស្រុកបានចោទថាលោក(យឹម សំណង) បានប្រើល្បិច រៀបក្រឡាអោយភូមិឃុំធ្វើជារកពលរដ្ឋម្ចាស់ដិ ជាអ្នកលក់និងពលរដ្ឋជាអ្នកទិញដើម្បីលក់ដីរដ្ឋរបបនគរបាល,របបប៉េអឹមនិងរបបយោធាស្រុកនោះ   លោកយឹម សំណាងថា លោកសូមបដិសេធ ។លោកបកស្រាយថា  លោកអធិការមានការយល់ច្រឡំថា រដ្ឋបាលស្រុកអាណត្តិបានប្រគលើដីនោះអោយនគរបាល ។ ហើយលោកអធិការក៏បានមកស្នើសុំអាជ្ញាធរស្រុកបញ្ជាក់កាន់កាប ។ប៉ុន្តែស្រុកមិនអាចធ្វើជូនបានព្រោះពុំមានភូមិឃុំ សាក្សីនិងឯកសារសំអាង ។ម្យ៉ាងលោកអធិការបែរជាសុំធ្វើលិខិតកាន់កាប់ដល់អង្គភាពលើដីក្បាល១០ម៉ែត្រគុណរបណ្តោយ៨០ម៉ែត្រនិងសល់ក្បាល២០ម៉ែត្រគុណបណ្តោយ៨០ម៉ែត្រ ដាក់ជាកម្មសិទ្ធិរបស់ប្រពន្ធលោកទៅវិញ ។ចំណែកលោកតាំង ផាន ប្រធានការិយាល័យរៀបចំដែនដី នគរោបនីយកម្ម សំណង់និងភូមិបាលស្រុកភ្នំស្រុកប្រាប់កាសែតរស្មីកម្ពជាដែរថា ៖ ដីស្នាក់ការនគរបាលសម្រាប់ការពារសន្តិសុខសណ្តាប់ធ្នាប់និងដីបេ៉អឹមស្រុក ដីយោធាស្រុកសរុបមានបណ្តោយ ៣០ម៉ែត្រនិងជម្រៅ៥ម៉ែត្រ  ។ ហើយប្រើប្រាសបណ្តោះអាសន្នប៉ុណ្ណោះ ។ឯដីខាងក្រោយនោះ ក៏ផុតពីដីសារពើភ័ណ្ឌនៃមន្ទីរ/ក្រសួងធនធានទឹកនិងឧតុនិយមដែរ ។

សូមរំលឹកថា ក្នុងពាក្យបណ្តឹងចុះថ្ងៃទី៦ខែមេសាឆ្នាំ២០២០  គោរពជូនខេត្ត លោកយ់ត សុផល នៃអង្គភាពនគរបាលស្រុក, លោកសុិន ដៀប នៃកងរាជអាវុធហត្ថស្រុកនិងលោកយីន គន្ធះនៃផ្នែកសឹករងស្រុកបានប្តឹងលោកយឹម សំណាង នៃរដ្ឋបាលភ្នំស្រុកនិងបក្ខពួកពីបទក្លែងឯកសារសាធារណៈ ,លក់ដីសាធារណៈនិងបង្កទំនាស់ជាមួយសមាជិកថ្នាក់ក្រោម ។

ក្នុងនោះ ក៏មានដីរដ្ឋ៣ទីតាំងនៅជាប់អាងត្រពាំងថ្មដែលត្រូវបានលោកយឹម សំណាងអភិបាលស្រុកភ្នំស្រុកនិងមន្ត្រី ព្រមទាំងឈ្មួញរត់ការឃុបឃឹតគ្នាលក់ ,ផ្ទេរ ,ដោះដូរមាន៣ ៖ 

ប្រភេទទី១ – ដីនោះស្ថិតនៅជាប់ខាងត្បូងផ្លូវចូលអាងត្រពាំងថ្មនិងក៏ជាប់នឹងរោង ខ្ចូសលក់អាហាររមណីយ៍ដ្ឋានអាងត្រពាំងថ្ម ហើយត្រូវបានចែកជារបបអង្គភាពរដ្ឋ៣ស្ថាប័ន( នគរបាល អាវុធហត្ថនិងយោធា) មានទំហំទទឹង៣៦ម៉ែត្រ បណ្តាយជិត១០០ម៉ែតត្រឬប្រមាណ៥.៥៧៣ម៉ែត្រក្រឡា ។លក់ក្នុងតម្លៃ១ម៉ែត្រដើរគុណជម្រៅ១០០ម៉ែត្រតម្លៃ៣.៥០០ទៅ៤.០០០ដុល្លាសរអា ។ទី២ -ដីជាប់-ក ខាងកើតនៃស្ពានទី១ទំនប់អាងត្រពាំងថ្ម ដែលដោះដូរអោយឯកជនធ្វើហាងអាហារយីហោយឿត មង្គល ទំហំជាង៣០ម៉ែត្រគុណ៥០ម៉ែត្រ ។និងទី៣ – ក៏មានការផ្ទេរកម្មសិទ្ធិដីធ្លីពីក្នុងនោះ២កន្លែងទៀត ក៏ត្រូវបានផ្ទេរកម្មសិទ្ធិផងដែរ ។គឺដីរបស់ឈ្មោះ សាវ៉ង់   យាយថឺង ១កន្លែងដែលកំពុងចាក់ដីនិងដីរបស់ឈ្មោះរតន៍ ដែលកំពុងសាងសង់ហាងកាហ្វេកុងតឺនើ ។ដី១កម្លែងៗមានទំហំទទឹងជាង៣០ម៉ែត្រ បណ្តោយជាង១០០ម៉ែត្រ។

ចំពោះដីទីតាំងទី១ ខាងលើ បើយោងលិខិតរដ្ឋបាលស្រុកភ្នំស្រុកបានអោយដឹងថា៖ កាលពីថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២០ ក្រុមការងារស្រុកដែលរួមមានលោកសុក រឹទ្ធី អភិបាលរងស្រុក លោកតាំង ផាន ប្រធានភូមិបាលស្រុក លោកឃុត ឃួន មេឃុំប៉ោយចារនិងមន្ត្រីអាជ្ញាធរនិងជំនាញបានចុះអង្កេតវាស់វែងដីលំនៅឋានរបស់ឈ្មោះសិុប ប៊ុនធូ អាយុ៥២ឆ្នាំនិងប្រពន្ធឃាង ឆៃអាយុ៤៦ឆ្នាំ លំនៅភូមិ-សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។គឺផ្ទេរកម្មសិទ្ធិកាន់កាប់ដីលំនៅដ្ឋានពីឈ្មោះតោ ប៊ុនហ៊ាន ភេទប្រុសអាយុ៦៤ឆ្នាំនិងឈ្មោះផាំង កែវឡៃ អាយុ៦៤ឆ្នាំជាប្រពន្ធនៅភូមិត្រពាំងថ្មខាងត្បូងឃុំប៉ោយចារស្រុកភ្នំស្រុកនោះ ។

អំពីការផ្ទេរកម្មសិទ្ធិនេះ មន្ត្រីនៃអង្គភាពខាងលើ ក៏ដូចពលរដ្ឋបានបញ្ជាក់ថា ៖ នេះជាដីរដ្ឋ មិនមែនដីរបស់ពលរដ្ឋឈ្មោះតោ ប៊ុនហ៊ាន និងប្រពន្ធឈ្មោះ ផាំង កែវឡៃ  ដូចពីសង្គមចាស់មុនឆ្នាំ១៩៧០អីទៀតទេ ។

សូមរំលឹកដែរថា  លោកអាង  ណារឹទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរោបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៥ខែឧសភាឆា្នំ២០២០ បានព្រមានចំពោះលោកតាំងផាន ប្រធានការិយាល័យរៀបចំដែនដី នគរោបនីយកម្ម សំណង់និងភូមិបាលនិងមន្ត្រីជំនាញស្រុកភ្នំស្រុកថាត្រូវត្រៀមបង្វិចអោយហើយទៅ ករណីឃុបឃឹតនឹងអភិបាលស្រុកលក់ដីរដ្ឋនៃមន្ទីរ/ក្រសួងធនធានទឹកនិងឧតុនិយមនៅអាងត្រពាំងថ្មឃុំប៉ោយចារស្រុកភ្នំស្រុក ដែលបែកធ្លាយកាលពីថ្មីៗនេះ ។

លោកបន្តថា ៖ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានធ្វើលិខិតផ្លូវការមកលោក ក៏ដូចអាជ្ញាធរខេត្តអោយជួយអន្តរាគមន៍ទប់ស្កាត់នូវសកម្មភាពរបស់អាជ្ញាធរ  ជំនាញនិងពលរដ្ឋកុំអោយរំលោភបំពានយកដីរដ្ឋនៃសារពើភ័ណ្ឌរបស់មន្ទីរនិងក្រសួងធនធានទឹកនៅផ្លូវឡើងអាងនិងជាប់ទំនប់អាងត្រពាំងថ្ម ៕


រូបថត ៖ មន្ត្រីអាជ្ញាធរនិងសុរិយោដីថា ដីរដ្ឋនៃកងកម្លាំងនៅអាងត្រពាំងថ្មជម្រៅតែ៥ម៉ែត្រ, ឯដីរដ្ឋធនធានទឹកមានតែនៅពីអ័ក្សទំនប់អាង៨០ម៉ែត្រ ក្រៅពីនោះជាដីឯកជនរបស់ពលរដ្ឋ (រូប៖ប.ជ័យ)

ទីតាំងផ្សាយពាណិជ្ជកម្ម