បុរស​ចិន​ម្នាក់​បញ្ចប់​ការរត់​ចម្ងាយ​៤.៥០០​គីឡូម៉ែត្រ​ទៅកាន់​តំបន់​ទី​បេតិ៍​

255
ចែករម្លែក

​សម្រាប់ លោក​លីវ ហ្សេ​ន​គៀន បុរស​ជនជាតិ​ចិន អាយុ ៥៤​ឆ្នាំនេះ ដែល​រត់​ពី​ខេត្ត​ហ្សេ​ជាំង នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ចិន ទៅ​កាន់​តំបន់​ស្វយ័ត​ទី​បេតិ៍​នៅ​ភាគ​និរតី​នៃ​ប្រទេស​នេះ គឺ​មិន​ត្រឹមតែ​ជា​​ការសាកល្បង​កម្លាំង​រាងកាយ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​ជា​ឱកាស​មួយ​ដើម្បី​ត្រៀម​ខ្លួន​ឆ្លងកាត់​ការលំបាក​ផ្សេង​ក្នុង​ជីវិត​ផង​ដែរ​។​

​លោក​លីវ ហ្សេ​ន​គៀន បាន​មក​ដល់​ទីក្រុង​ឡា​សា​នៃ​តំបន់​ទី​បេតិ៍​នេះ​កាលពី​ថ្ងៃ​ល្ងាច​ថ្ងៃទី​៦​ខែ​ឧសភា​បន្ទាប់ពី​ធ្វើដំណើរ​ចម្ងាយ​៤.៥០០ គីឡូម៉ែត្រ ដែល​បាន​ចាប់ផ្តើម​កាលពី​ខែវិច្ឆិកា​ឆ្នាំ​មុន​។

​លោក​បាន​និយាយថា ” នៅតាម​ផ្លូវ​យើង​បាន​ឆ្លងកាត់​ការលំបាក ទាំង​បណ្តាលមកពី​ពី​ធម្មជាតិ​និង​ការ​ផ្ទុះឡើង​នៃ​វីរុស​កូវី​ដ​១៩​។ នេះ​ជា​បទពិសោធន៍​ដ៏​លំបាក​នៃ​ជីវិត​ឆ្លងកាត់​ប៉ុន្តែ​វា​បាន​បញ្ចប់​​ដោយ​ក្តី​ភ្លឺស្វាង​” ។​

​លោក លីវ ហ្សេ​ន​គៀន ដែល​បាន​កើត​នៅ​ខេត្ត អាន​ហ៊ុយ បើកហាង​រចនា​សម្លៀក​បំពាក់​មួយ​នៅ​ទីក្រុង​តុង​ស៊ាន​ក្នុង​ខេត្ត​ហ្សេ​ជាំង​។​

​លោក​បាន​និយាយថា លោក​ពិតជា​មាន​ចំណង់​នឹង​ការ​រត់​បែប​នេះ​ហើយ​សង្ឃឹម​ថា​ដំណើរ​ផ្សងព្រេង​របស់លោក នឹង​ជំរុញ​ឱ្យ​មនុស្ស​កាន់តែ​ច្រើន​ប្រកាន់ខ្ជាប់​នូវ​របៀប​រស់នៅ​ដោយ​ការថែរក្សា​សុខ​​ភាព​៕​ប្រែ​សម្រួល​៖​សុខា​/sn

ជា​ទូទៅ​ក្នុង​ការរត់​ចម្ងាយ​នេះ លោក លីវ ហ្សេ​ន​គៀន បាន​រត់​ចម្ងាយ​ប្រហែល​៤២​គីឡូម៉ែត្រ​ក្នុង​មួយថ្ងៃ

ទីតាំងផ្សាយពាណិជ្ជកម្ម