វិទ្យាល័យព្រះមុនីវង្សដែលជាកន្លែងធ្វើចត្តាឡី ស័ក្តត្រួតពិនិត្យសុខភាពពលករមកពីប្រទេសថៃត្រូវបានបិទបញ្ចប់

240
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ រដ្ឋបាលខេត្តដែលមានលោកងួន រតនះអភិបាលខេត្ត និងប្រធានមន្ទីរសុខាភិលខេត្តបានសម្រេចបិទមណ្ឌលវិទ្យាល័យព្រះមុនីវង្ស ដែលសម្រាប់ធ្វើជាកន្លែងធ្វើចត្តាឡឺស័កដើម្បីត្រួតពិនិត្យសុខភាពពលករមកពីប្រទេសថៃត្រូវបានបិទ​បញ្ជប់ហើយនារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ដោយសារពុំមានពលករចូលមកធ្វើចត្តាឡីស័ក្តទៀតទេ។

លោកឱសថបណ្ធិតវឿង ប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថាដោយសារតែ
ពលករខ្មែរដែលចូលមកពីប្រទេសថៃ កាន់តែស្បើយទៅៗនិងតម្រង់ទៅគោលដៅខេត្ត ស្រុក ដែលគាត់រស់នៅតែម្តងទើបរដ្ឋបាលខេត្តសម្រេចបីទកន្លែងធ្វើចត្តាឡឺស័កនៅវិទ្យាល័យព្រះមុនីវង្សនេះចោលហើយឲ្យមន្ត្រីជំនាញរៀបចំបាញ់សំអាតឍជុំវិញបរិវេណនិងក្នុងអគារសិក្សាវិទ្យាល័យព្រះមុនីវង្សទាំងមូល ឱយស្អាតរួចប្រគល់ជូនសាលាវិញនៅព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០២០នេះ។

លោកប្រធានមន្ទីរសុខាភិបាលខេត្តតាងនាមលោកអភិបាលខេត្តសូមថ្លែងអំណរគុណចំពោះលោកប្រធានមន្ទីរអប់រំយុខវជ និងកីឡាខេត្ត។ ដោយឡែកលោកអេង ភារុណនាយកសាលាវិទ្យាល័យព្រះមុនីវង្ស ដែលបានបរិច្ចាកសាលាឲ្យេរដ្ឋបាលខេត្ត និងមន្ទីរជំនាញធ្វើជាកន្លែងចត្តាឡឺស័កទី២ ដើម្បីត្រួតពិនិត្យមើលសុខភាពពលករខ្មែរ ដែលត្រឡប់មកពីប្រទេស​ថៃ ដោយឲ្យសម្រាកដាច់ដោយឡែកចំនួន១៤ថ្ងៃ ព្រមទាំងផ្តល់ថ្នាំនិងបាយទឹក៣ពេលក្នុងមួយថ្ងៃ។ បើគ្រប់១៤ថ្ងៃហើយពិនិត្យមិនមានឆ្លងមេរោគកូវីដ១៩ទេនោះគ្រពេទ្យជំនាញបាបបញ្ជូនឲ្យទៅស្រុកកំណើតជួបជុំគ្រួសារ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម