ថៃរំពឹងមានវ៉ាក់សាំងកូវីដ១៩នៅឆ្នាំក្រោយ បន្ទាប់ពីធ្វើតេស្តជោគជ័យលើសត្វកណ្តុរ

174
ចែករម្លែក

មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយនៅថ្ងៃពុធ ទី២០ ឧសភានេះថា ប្រទេសថៃរំពឹងមានវ៉ាក់សាំងការពារកូវីដ១៩នៅឆ្នាំក្រោយ បន្ទាប់ពីរកឃើញលទ្ធផលសាកល្បងជាវិជ្ជមានចំពោះសត្វកណ្តុរ។

លោក ថាវីស៊ីន វីសានូយោធិន អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពកូវីដ១៩និយាយថាថៃនឹងចាប់ផ្តើមសាកល្បងវ៉ាក់សាំង mRNA (messenger RNA) លើសត្វស្វានៅសប្តាហ៍ក្រោយបន្ទាប់ពីការសាកល្បងទទួលបានជោគជ័យលើសត្វកណ្តុរ។

លោកបាននិយាយថា “វ៉ាក់សាំងថៃត្រូវបានរំពឹងថាអាចប្រើបាននៅឆ្នាំក្រោយ”។

វ៉ាក់សាំងសក្តានុពលជាង ១០០ ប្រភេទសម្រាប់កូវីដ១៩ ត្រូវបានបង្កើតឡើង រាប់បញ្ចូលទាំងការធ្វើតេស្តសាកល្បងជាច្រើន ប៉ុន្តែអង្គការសុខភាពពិភពលោកកាលពីខែមេសាបានព្រមានថា វ៉ាក់សាំងមួយនឹងចំណាយពេលផលិតយ៉ាងតិច ១២ ខែ។

វ៉ាក់សាំងថៃកំពុងត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានវ៉ាក់សាំងជាតិនៃដេប៉ាតេម៉ង់វិទ្យាសាស្ត្រវេជ្ជសាស្ត្រនិងមជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំងរបស់សាកលវិទ្យាល័យជូឡាឡុងកន៕ ដោយ៖ កញ្ញាដាលីស

វ៉ាក់សាំងថៃអាចរួចរាល់នៅឆ្នាំក្រោយ

ទីតាំងផ្សាយពាណិជ្ជកម្ម