តុលាការសាកសួរជនជាតិចិន ៨នាក់ និងជនជាតិភូមាម្នាក់ដែលជាប់ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់

154
ចែករម្លែក

ដោយៈសរិទ្ធ/ភ្នំពេញ ៖ បុរសជនជាតិចិនចំនួន ៨នាក់ និងស្ត្រីជនជាតិភូមាម្នាក់ដែលជាប់ពាក់ព័ន្ធករណីបង្ខាំងជនជាតិចិនដោយខុសច្បាប់ បានត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញបញ្ជូនមកតុលាការ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ដើម្បីចាត់ការតាមច្បាប់។

រហូតមកដល់រសៀលថ្ងៃដដែលនេះលោកស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកំពុងធ្វើការសាកសួរជនសង្ស័យទាំងអស់នេះ។ការជំនាញ និងបានរំដោះជនរងគ្រោះ០១នាក់ ឱ្យមានសេរីភាព។ ការជំនាញ និងបានរំដោះជនរងគ្រោះ០១នាក់ ឱ្យមានសេរីភាព។

ជនសង្ស័យទាំងអស់នេះរួមមានទី១៖ឈ្មោះឡូវ ពិន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន, ទី២៖ ឈ្មោះឈិន ស៊ី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន, ទី៣៖ឈ្មោះ ស៊ុង ជាំង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន, ទី៤៖ ឈ្មោះសោ ឆោ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន, ទី៥៖ឈ្មោះ វ៉ាង វិនហ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន, ទី៦៖ ឈ្មោះជាយូ ជឺ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន, ទី៧៖ឈ្មោះ ចូវ ហន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន ទី៨៖ឈ្មោះ ហង ឡុងម៉ីង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន និងទី៩៖ ឈ្មោះហម ទិបឈី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិភូមា។

របាយការណ៍ របស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ជនរងគ្រោះ ជាជនជាតិចិនត្រូវបានចិនគ្នាឯង ចាប់បង្ខាំងតាំងពីអំឡុង ខែមីនា ឆ្នាំ២០២០​មកម្លេះ ព្រោះជនរងគ្រោះបានដឹងការសម្ងាត់របស់ក្រុមជនល្មើសដែលសុទ្ធតែ ជាក្រុមមនុស្សមានពិរុទ្ធភាព រកស៊ីខុសច្បាប់ និងត្រូវបានប៉ូលីសចិនតាមចាប់ខ្លួនផងដែរ ។

នៅពេលនោះ ជនរងគ្រោះបានលួចផ្ញើសារ ទៅកាន់បងប្រុសខ្លួន នៅឯប្រទេសចិន ដើម្បីឲ្យរកមធ្យោបាយជួយរំដោះខ្លួន តែដោយសារស្ថានភាព នៅប្រទេសចិននាពេលនោះ កំពុងត្រូវជំងឺកូវីដ១៩រាតត្បាត បានធ្វើឱ្យបងប្រុសរបស់ជនរងគ្រោះ មិនអាចចាកចេញពីប្រទេសចិន បានក៏បានពន្យារពេលធ្វើដំណើររហូតមកដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ទើបបងប្រុសជនរងគ្រោះ ធ្វើដំណើរមកដល់កម្ពុជា និងបានទំនាក់ទំនងមកសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវស្វែងរកនិងរំដោះប្អូនប្រុសរបស់ខ្លួន។

ក្រោយពីបានទទួលពាក្យបណ្តឹងភ្លាម សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ចាត់វិធានការស្រាវជ្រាវ រហូតឈានដល់ការកំណត់មុខសញ្ញា ជនល្មើសកំពុងស្នាក់នៅ ក្នុងខុនដូមួយកន្លែង ក្នុងខណ្ឌជ្រោយចង្វារ ទើបសមត្ថកិច្ចអាវុធហត្ថខណ្ឌជ្រោយចង្វារ សហការជាមួយកម្លំាងជំនាញនៃការិយាល័យប្រឆាំង ការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការសម្របសម្រួលដោយ លោក ហេង ផេង ព្រះ រាជអាជ្ញា​រង​អម​អមសាលាដំបូងរាជធានី ភ្នំពេញបានចុះបង្ក្រាប និងឆែកឆេរបន្ទប់ចំនួន៤ ក្នុងទីតាំងខុនដូ ស្ថិតនៅចំណុចភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបានឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ១០នាក់ (បុរសចិន០៨នាក់ នារីភូមាម្នាក់ និងនារីខ្មែរម្នាក់ ជាអ្នកដាំបាយ) យកមកសាកសួរតាមវិធានការជំនាញ និងបានរំដោះជនរងគ្រោះឱ្យមានសេរីភាពវិញ។

ក្រោយពេលសាកសួរ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានរកឃើញថា ក្រុមជនសង្ស័យចំនួន ០៩នាក់ បានជាប់ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់។ ចំណែកនារីខ្មែរ ម្នាក់ជាអ្នកដាំបាយមិនមានជាប់ពាក់ព័ន្ធបានត្រូវសមត្ថកិច្ចដោះលែងវិញ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម