រដ្ឋាភិបាលវៀតណាមដាក់ទិសដៅកំណើនសេដ្ឋកិច្ចទាប ក្រោយរងផលប៉ះពាល់ពីកូវីដ១៩

211
ចែករម្លែក

រដ្ឋាភិបាលវៀតណាមនឹងបញ្ជូនតួលេខកំណើនសេដ្ឋកិច្ចទាបជាងមុនទៅសភា ដោយហេតុថាមានការរំខានដល់សកម្មភាពពាណិជ្ជកម្មនិងអាជីវកម្មពីជំងឺកូវីដ១៩។

លោកនាយករដ្ឋមន្រ្តី ង្វៀន សួនភុក បាននិយាយនៅក្នុងសម័យប្រជុំរដ្ឋសភាកាលពីថ្ងៃពុធទី២០ឧសភាថា ជំងឺរាតត្បាតនេះបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរលើគ្រប់វិស័យ ហើយគោលដៅនៃការពង្រីកសេដ្ឋកិច្ច ៦,៨ ភាគរយនឹងពិបាកសម្រេចបានណាស់។

កាលពីពេលថ្មីៗនេះរដ្ឋាភិបាលបានលើកឡើងអំពីគោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) ដែលបានកែប្រែ ៤,៥ ភាគរយឬ ៥,៤ ភាគរយអាស្រ័យលើស្ថានភាពពិភពលោក។

លោកភុកនិយាយថាគោលដៅជាក់លាក់រួមទាំងសូចនាករសេដ្ឋកិច្ចផ្សេងទៀតនឹងត្រូវដាក់ជូនបន្ទាប់ពីទទួលបានការយល់ព្រមពីការិយាល័យនយោបាយដែលជាស្ថាប័នធ្វើការសម្រេចចិត្តសំខាន់របស់បក្សកុម្មុយនីស្តវៀតណាម។

រដ្ឋាភិបាលក៏ចង់បន្ថយគោលដៅកំណើននៃការនាំចេញពី ៧ ភាគរយមកនៅត្រឹម ៤ ភាគរយដែរ ហើយសម្រាប់ឱនភាពសារពើពន្ធនឹងកើនឡើង ១,៣១ ភាគរយរហូតដល់ ៤,៧៥ ភាគរយ។ គោលដៅបំណុលសាធារណៈក៏នឹងកើនឡើងពី ៣,២ ភាគរយរហូតដល់ ៥៥,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបដែរ៕ ដោយ៖ កញ្ញាដាលីស

លោកនាយករដ្ឋមន្រ្តី ង្វៀន សួនភុក ថា ជំងឺកូវីដ១៩ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរលើគ្រប់វិស័យ

ទីតាំងផ្សាយពាណិជ្ជកម្ម