មី​យ៉ាន់​ម៉ា​ចាប់​គ្រូ​សាសនា​កាណាដា​ម្នាក់ ដោយសារ​រំលោភ​”​បម្រាម​ជួបជុំ “

206
ចែករម្លែក

​គ្រូ​ប្រដៅ​សាសនា​ជនជាតិ​កាណាដា​ម្នាក់​ត្រូវបាន​ចោទប្រកាន់​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ពី​បទ​រំលោភ​លើ​បម្រាម​ជួបជុំ​មនុស្ស​ច្រើន​ដែលជា​វិធានការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ​១៩​។

​លោក​ដា​វីត ឡា ដែល​ជា​គ្រូ​សាសនា​គ្រិស្ត បាន​បង្ហាញខ្លួន​ជា​លើកដំបូង​នៅ​តុលាការ​បន្ទាប់​ពី​ត្រូវបាន​ដោះលែង​ពី​កន្លែង​ធ្វើ​ចត្តា​ឡី​ស័ក ដែល​តាម​សេចក្តីរាយការណ៍​ថា​ដោយសារតែ​លោក​បាន​​ឆ្លង​ជំងឺ​កូវី​ដ​១៩​។​

​លោក ត្រូវបាន​ចោទប្រកាន់​កាលពី​ពាក់កណ្តាល​ខែ​មេសា​ហើយ​ប្រឈម​នឹង​ការផ្តន្ទាទោស​ដាក់គុក​ហូ​តដល់​៣ ឆ្នាំ ឬ ពិន័យ​ជា​ប្រាក់ ឬ អាច​ទាំង​២​ករណីនេះ​។

​ច្បាប់​បម្រាម​ជួបជុំ​នេះ ត្រូវបាន​អនុវត្ត​កាលពី​ពាក់កណ្តាល​ខែ​មីនា​ដើម្បី​ប្រឆាំង​ការឆ្លង​រាលដាល​នៃ​វីរុស​នេះ​ហើយ​ការចោទប្រកាន់​នេះ​ពាក់ព័ន្ធ​នឹង​ការប្រមូលផ្តុំ​ជួប​សាសនា​មួយ​ដែល​លោក​​ដា​វីត ឡា បាន​ធ្វើ​កាលពី​ថ្ងៃទី​០៧ ខែ​មេសា នៅ​ទីក្រុង​យាំង​ហ្គោន​។​

​ចៅក្រម​នៅឯ​សវនាការ​នៅ​ថ្ងៃ​ពុធ​ទី​២០​ខែ​ឧសភា​នេះ​បាន​បញ្ជា​ឱ្យ​ឃុំ​ខ្លួន​លោក​ដា​វីត ឡា រយៈពេល ១៥​ថ្ងៃ​ដោយ​រង់ចាំ​ការជំនំជម្រះ​ដែល​អាច​ប្រព្រឹត្ត​ទៅ​ខណៈ​ពេល​ដែល​ប៉ូលិស​នៅ​តែ​បន្ត​ការស៊ើបអង្កេត​​របស់​ពួកគេ​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក​ដា​វីត ឡា ត្រូវបាន​នាំ​ខ្លួន​ឡើយ​តុលាការ​ចំពោះ​ចោទប្រកាន់​រំលោភ​លើ​បម្រាម​ជួបជុំ​មនុស្ស​ច្រើន​

ទីតាំងផ្សាយពាណិជ្ជកម្ម