សាលារៀន​ជាច្រើន​បើក​ឡើង​វិញ​នៅ​កូរ៉េខាងត្បូង​នៅពេលដែល​ការភ័យខ្លាច​ជំងឺ​កូវី​ដ​១៩​ធ្លាក់ចុះ​

209
ចែករម្លែក

​សិស្ស​កូរ៉េខាងត្បូង​រាប់រយ​ពាន់​នាក់​បាន​វិលត្រឡប់​ទៅ​សាលារៀន​វិញ​នៅ​ថ្ងៃ​ពុធ​ទី​២០ ខែ​ឧសភា នៅពេល​គ្រឹះស្ថាន​អប់រំ បាន​ចាប់ផ្តើម​បើក​ឡើង​វិញ​បន្ទាប់​ពី​មាន​ការពន្យារពេល​ដោយសារ​ជំងឺ​​ឆ្លងកូវី​ដ​១៩​អស់​រយៈពេល​ជាង​២​ខែ​។​

​សិស្ស​បាន​តម្រង់​ជួរ​ដើម្បី​ពិនិត្យមើល​សីតុណ្ហភាព​កំដៅ​ហើយ​ត្រូវបាន​ផ្តល់​ឱ្យ​ថ្នាំ​លាង​សម្អាត​ដៃ​នៅ​ពេល​ពួកគេ​ចូលទៅ​ក្នុង​បរិវេណ​សាលា​។​

​មុន​ធូរស្រាល​ដូច​បច្ចុប្បន្ន ប្រទេស​កូរ៉េខាងត្បូង​បាន​ទទួល​រងគ្រោះ​ខ្លាំង​ពី​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​ក្នុងចំណោម​ប្រទេស​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​ទី​២​បន្ទាប់​ពី​ប្រទេស​ចិនដីគោក​ដែល​ជំរុញ​ឱ្យ​ក្រុម​មន្ត្រី​​ត្រូវ​ពន្យារ​ពេល​បើក​សាលារៀន​ឡើងវិញ​នៅ​ដើមខែ​មីនា​។​

​ប៉ុន្តែ​នៅពេល​នេះ ប្រទេស​នេះ​ទំនងជា​អាច​គ្រប់​គ្រប់​ស្ថានភាព​នៃ​ជំងឺឆ្លង​នេះ​ដោយសារ​កម្មវិធី “​តាមដាន​និង​ប្រមូល​អ្នក​ឆ្លង​វីរុស និង​ការធ្វើ​តេស្តិ៍ ព្រមទាំង​ការព្យាបាល យ៉ាង​ទូលំទូលាយ “​។​

​សិស្ស​ឆ្នាំ​បញ្ចប់​ការសិក្សា​ប្រហែល​៤៤០.០០០ នាក់ ដែល​នឹង​ប្រឡង​ចូលរៀន​នៅ​សកល​វិទ្យាល័យ​នៅ​ខែ​ធ្នូ នឹង​ក្លាយជា​អ្នក​ដំបូង​គេ​ដែល​ត្រូវ​ទៅ​សាលារៀន​វិញ ហើយ​សិស្ស​ឆ្នាំ​បន្តបន្ទាប់​ទៀត​នឹង​ត្រូវ​​ចូលរៀន​វិញ​តាម​ដំណាក់កាល​នៅ​សប្តាហ៍​បន្តបន្ទាប់​៕​ប្រែ​សម្រួល​៖​សុខា​

សិស្ស​ត្រូវ​បាន​ពិនិត្យ​មើល​សីតុណ្ហភាព​កំដៅ​នៅ​មុនពេល​ចូល​សាលារៀន​មួយ​នៅ​ទីក្រុង​សេ​អ៊ូ​ល ថ្ងៃទី​២០​ខែ​ឧសភា​ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម