​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​ពិតប្រាកដ​ដើម្បី​ទទួល​កញ្ចប់​ថវិកា​ពី​រាជរដ្ឋាភិបាល​

274
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ក្រសួងផែនការ​បាន​ជំ​រុញឱ្យ​អាជ្ញាធរខេត្ត​រាជធានី​ប្រញាប់​រួសរាន់​កំណត់​អត្ត​ញ្ញាណ​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​និង​គ្រួសារ​កំពុង​ធ្លាក់ខ្លួន​ក្រ​ក្នុងដំណាក់កាល​រាតត្បាត​ជំងឺ​កូ​វីដ​.១៩ ដើម្បី​ទទួលបាន​កញ្ចប់​ថវិកា​ពី​រាជរដ្ឋាភិបាល ក្នុង​រង្វង់​ខែមិថុនា ឆ្នាំ​២០២០​។​
​នេះ​ជាការ​ថ្លែង​របស់លោក​ប៉ាន់​ធឿន​រដ្ឋលេខាធិការ​ក្រសួងផែនការ​ដែល​បាន​ដឹកនាំ​ប្រតិភូ​ចូលរួម​ប្រជុំពិភាក្សា​អំពី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​នៅ​សាលាខេត្ត​កំពង់ចាម​នៅ​ព្រឹក​ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០២០​។​


​លោក​រដ្ឋលេខាធិការ​ក្រសួងផែនការ​បាន​មានប្រសាសន៍ថា​យើង​មាន​កិច្ចការ​ចម្បង​នៃ​ការ​រី​រាលដាល​ជំងឺ​កូ​វីដ​.១៩​ដែល​រាជរដ្ឋាភិបាល​បានប្រគល់​ឱ្យ​។​ដោយ​រដ្ឋាភិបាល​បានសម្រេច​ផ្តល់នូវ​កញ្ចប់​ថវិកា​ស​ម្រា​ប់​ឧបត្ថម្ភ​ដល់​អ្នកក្រីក្រ​ទូទៅ ក្នុង​កាល​:​ទេស​:​ជំងឺ​កូ​វីដ​.១៩​។ ដែល​កាលពីមុន​គាត់​មាន​ជីវភាព​មធ្យម ឬក៏​អ្នកក្រីក្រ​រួចផុត​ហើយ នៅតែ​ក្រ​ទៀត គឺ​ពួកគាត់​នឹង​ទទួលបាន​កញ្ចប់​ថវិកា​ពី​រាជរដ្ឋាភិបាល​។​
លោក​ប៉ាន់​ធឿន​បាន​មានប្រសាសន៍​ទៀតថា​ក្នុងនោះ​រាជរដ្ឋាភិបាល​បានប្រគល់​ភារកិច្ច​ឱ្យ​ក្រសួង​សំខាន់ៗ​មាន​:​ក្រសួង​ហិរញ្ញវត្ថុ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ជា​អ្នក​អនុវត្តន៍​ផ្តល់​យន្តការ និង​ភារកិច្ច​របស់​ក្រសួងផែនការ​តាមរយ​:​អគ្គនាយកដ្ឋាន​ផែនការ​មាន​នាយកដ្ឋាន​ផែនការ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ជា​អ្នកកំណត់​ទិន្នន័យ​គ្រួសារ​ក្រីក្រ​ក្នុង​កាល​:​ទេស​:​នេះ​។​

​លោក​បាន​បន្ថែមថា​ដូច្នេះ​ថ្ងៃនេះ​ប្រតិភូ​យើង​មក​ខេត្តកំពង់ចាម​ដើម្បី​ជំរុញ​ការងារ​ប្រតិបត្តិការ​លើ​ការផ្តល់​កញ្ចប់​ថវិកា​នេះ​។​ដោយនៅ​សប្តាហ៍​ទី​២​ខែឧសភា​នេះ​ក្រសួង​ផែ​ការ​បានធ្វើការ​បណ្តុះបណ្តាល​ផែនការ​នេះ​ទូទាំង​២៥​ខេត្ត​រាជធានី​បាន​សព្វគ្រប់​ហើយ​។​ជាមួយ​នោះ​ក៏បាន​ធ្វើការ​បណ្តុះបណ្តាល​បន្ត​ដល់​ថ្នាក់ស្រុក ក្រុង រហូតដល់​ឃុំ សង្កាត់​រួចហើយ​។​
លោក​បាន​បន្តថា​បញ្ហា​នេះ​យើង​បានកំណត់​ជា​ពីរ​ហៅថា​ពីរ​វិសាលភាព​គឺ​គ្រួសារ​ក្រីក្រ​នៅតាម​តំបន់​ជនបទនិង​គ្រួសារ​ក្រីក្រ​នៅតាម​តំបន់​ទីប្រជុំជន​។​ក្នុង​គម្រោងការ​នេះ​ស្ថាបន​ពាក់ព័ន្ធ​រង់ចាំតែ​ទិន្នន័យ​របស់​ក្រសួងផែនការ​។​

ដូច្នេះ​យើង​ធ្វើ​មិច​ឱ្យបាន​ទិន្នន័យ​អត្តសញ្ញាណ​កម្មនេះ​នៅក្នុង​ខែឧសភា​ចំពោះ​គ្រួសារ​ក្រីក្រ​នៅ​តំបន់​ជនបទនិង​ទិន្នន័យ​គ្រួសារ​ក្រីក្រ​នៅ​តំបន់​ទីប្រជុំជន​នឹង​បិទ​បញ្ចប់​នៅ​ខែមិថុនា​។​ដើម្បី​បញ្ជូន​ឱ្យ​ក្រសួង​ហិរញ្ញវត្ថុ​និង​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​។​នេះ​ជា​កិច្ចការ​បន្ទាន់​មួយ​គឺ​មន្ទីរ​ផែនការ​ជា​សេនាធិការ​ប្រឹងប្រែង​ធ្វើយ៉ាងណា​ឳ្យ​ទិន្នន័យ​បាន​សុ​ក្រិ​ត្យ​និង​ប្រសិទ្ធិភាព​ខ្ពស់​។​

លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍ថា​យើង​ចង់បាន​បំផុត​គុណភាព​ដែល​មិន​ក្លែងក្លាយ​បន្លំ​ឬ​កន្ទេល​ធំ​ប្រ​ឡំ​ដេក​នោះ​។​ដោយ​ជឿថា​ភូមិ​ឃុំ​នៅមាន​ឯកសារ​ចាស់​ស្រាប់​ប៉ុន្តែ​យើង​មិន​សង្ឃឹម មួយរយ​ភាគរយ​ទេ​។ ព្រោះថា បើ​យក​ឯកសារ​ចាស់​ទាំងស្រុង​នោះ គឺមាន​ការបន្លំ​ហើយ​។ អ្វីដែល​យើង​ចង់បាន​គឺ​ការ​ចម្រាញ់​យក​ប្រជាពលរដ្ឋ​ក្រីក្រ​ពិត​និង​គ្រួសារ​កំពុង​ធ្លាក់ខ្លួន​ក្រ​ក្នុងដំណាក់កាល​រាតត្បាត​ជំងឺ​កូ​វីដ​.១៩​។​

​លោក​អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍​ទៀតថា​បញ្ហា​នេះ​យើង​ត្រូវ​ជំរុញ​ទៅ​ស្មៀនឃុំ​សង្កាត់​ទាំង​១០៩​ឳ្យ​មាន​ភាពម្ចាស់ការ​។​ដោយ​ខេត្តកំពង់ចាម​មាន​មន្ត្រី​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ជំនាញ​នេះ​រួចហើយ​ចំនួន ៣៨១ រូប ពី​ក្រសួងផែនការ និង​មាន​មន្ទីរ​ផែនការ​បានធ្វើ​ជា​សេនាធិការ​ទៀត​។​

លោក​បាន​បន្តថា​ទោះជា​យ៉ាងណាក៏ដោយ​អាជ្ញាធរខេត្ត​កំពង់ចាម​គាំទ្រ​ទាំងស្រុង​គឺ​ធ្វើ​យ៉ាង​ឱ្យ​កម្មវិធី​មួយ​នេះ​របស់​រាជរដ្ឋាភិបាល​ដំណើរការ​ដោយ​ជោគជ័យ​ទោះបី​ប្រសិទ្ធិភាព​នៃ​មុខសញ្ញា​ប្រជាពលរដ្ឋ​ក្រីក្រ​នេះ​ទទួលបាន​ក្នុង​កម្រិត​ណាក៏ដោយ​។​ធ្វើឱ្យ​បានល្អ​ស្របតាម​គោលបំណង​របស់​ប្រមុខ​រដ្ឋាភិបាល​ជាពិសេស​បំពេញ​ផ្នែក​នយោបាយ​និង​ការដឹកនាំ​ដោយ​ធ្វើយ៉ាងណា​កុំ​ឱ្យមាន​សតិអារម្មណ៍​នៅ​មូលដ្ឋាន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម